Thursday, November 9, 2023

កាសុីណូLUCKY និងកាស៊ីណូROYAL នៅជិតច្រកព្រំដែន ទ្វាទ្វេភាគី ទន្លេចាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សង្ស័យហួសសុពលភាព នៃអាជ្ញាប័ណ្ណ នៅតែបើកដំណើរយ៉ាងរលូន

អ្នកទស្សនា: Views

 


ត្បូងឃ្មុំ ៖កាសុីណូLUCKY និងកាស៊ីណូROYAL នៅជិតច្រកព្រំដែន ទ្វារទ្វេភាគីទន្លេចាម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តអោយថៅកែយួន បើកលេងលេ ងស៊ីសង យ៉ាងគគ្រឹកគគ្រេង ដោយមហាជនបានលើកឡើងថា?កាស៊ីណូLUCKYនិងកាស៊ីណូROYAL ទំនងហួសសុពលភាព នៃអាជ្ញាប័ណ្ណទៅហើយ ប៉ុន្តែនៅតែបន្តបើកដំណើរការលេងល្បែងស៊ីសងបានយ៉ា ងរលូន។

បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៌មួយ បានឱ្យដឹងថា? កាលពីម៉ោង១១ ថ្ងៃទី ០៥ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានក្រុមឡានរកសុី ដឹកជញ្ជូនជនជាតិយួនឆ្លងដែន មកលេងល្បែងស៊ីសង នៅ ក្នុ ងកាសុី ណូLUCKY និងកាស៊ីណូROYAL ដោយមានមនុស្សចំនួន២ក្រុម ជម្លោះដណ្តើមម៉ូយគ្នាហើយបា នផ្ទុះជាអំពើហឹង្សា ដុតឡានយួនគ្នាឯងអស់មួយគ្រឿង នៅក្នុងទឹកដីយួន នៅគៀកនឹងច្រកព្រំដែនទ្វារទ្វេភាគីទន្លេចាម។

ប្រភពបានបន្តឱ្យដឹងទៀតថា៖កាសុីណូទាំង២ខាងលើនេះ ជាម្ចាស់កម្មសិទ្ធ របស់លោកជំទាវម្នាក់ឈ្មោះ (ឆឹង ណេង) បច្ចុប្បន្នមានទីលំនៅក្នុងទីរួមខេត្តត្បូងឃ្មុំ ប្រភពបានបន្តទៀតថា៖លោកជំទាវឈ្មោះ(ឆឹង ណេង) កំពុងតែបន្តជួលទឺតាំងកាសុីណូខាងលើនេះ ឱ្យថៅកែយួន ដែលគេដាក់ការសង្ស័យថា? មិនស្រ បច្បាប់ បើកលេងទាំងបំពានច្បាប់ទៀតផង។លោកស៊ា ស៊ីណាល់ មេច្រកទ្វាព្រំដែនទ្វេ ភាគីទន្លេចាម ត្រូវបានគេដាក់ការសង្ស័យថា? 

(១)បានបើកដៃឱ្យពលរដ្ឋយួនឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា (ចេ ញចូលអត់ប៉ាស្ព័រ អត់ច្បាប់)បានដោយរលូន។

(២)បើកដៃឱ្យពលរដ្ឋយួនមកដេកសម្ងំសោយសុខនៅក្នុងការសុីណូទាំង២ ខាងលើនេះ ដើម្បីគេចផុត ពីដៃសមត្ថកិច្ចយួនបានយ៉ាងរំភើយ។(៣)បង្កើតភាពអនាធិបតេយ្យតាមច្រកទ្វារព្រំដែនទ្វេភាគីទន្លេ ចាម។

ជុំវិញការលើកឡើងនេះយើងមិនអាចសុំការបកស្រាយពី លោកស៊ា ស៊ីណាល់ មេច្រកទ្វាព្រំដែនទ្វេ ភាគីទន្លេចាមបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ។

គួររម្លឹកផងដែលថា? នៅពេលថ្មីៗនេះ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស សុខា បានចេញ បញ្ជាឱ្យ បិទ ច្រក របៀង ខុស ច្បាប់ ទាំង អស់ នៅ ក្នុង ដែន សមត្ថកិច្ ច របស់ ខេត្តជាប់ ព្រំដែនក្រោយរកឃើញភាព មិនប្រក្រតី មួយចំនួន ដោយយោងតាមលិខិត មួយច្បាប់ដែលផ្ញើរជាពិសេសទៅកាន់អាជ្ញាធរខេត្ត ជាប់ព្រំដែន ចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ៗ នៅត្រង់ចំណុចទី៤ចំពោះអា ជ្ញាធរខេត្តទាំងនោះថា៖ «ក្រសួងជំរុញ ឱ្យ ចាត់វិធានការ តាមផ្លូវ ច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុងការ បង្ក្រា ប សកម្ម ភាព មេខ្យល់ និង អ្នក សម គំនិត ដែល អូស ទាញ ប្រជាពលរដ្ឋ ឱ្យ ឆ្លង ព្រំដែន ខុស ច្បាប់ តាម គ្រប់ រូបភាព»។

ទាក់ទងករណីខាងលើ កាសុីណូLUCKYនិងកាស៊ីណូROYAL សង្ស័យហួសសុពលភាពនៃអាជ្ញាប័ណ្ណនៅតែបើកដំណើរយ៉ាងរលូននោះ? អង្គភាពយើងមិនបានបំភ្លឺលំអិតពីលោកម៉ុន មាគ៌ា  ស្នងការខេត្ត ត្បូ ងឃ្មុំ បាននោះទេ។

កន្លងមករដ្ឋាភិបាល កម្ពុជា  ជាពិសេសក្រសួងមហាផ្ទៃ បានចេញបទបញ្ជាចំៗថា?ឫសគល់ នៃ បញ្ហា និងបញ្ជាអោយដោះ ស្រាយ ឱ្យ ចំណុចប៉ុន្តែអាជ្ញាធរខេត្តជាប់ព្រំដែន ហាក់នៅតែធ្វើព្រងើយកន្តើយហើយបែរជារិះរកវិធីរាយការណ៍កុហក់ ភូតភរជួយបិទបាំងទង្វើល្មើសច្បាប់ទៅវិញ ឬពួកគាត់ចាត់ទុកបទបញ្ជារបស់ ថ្នាក់លើគ្រាន់តែជាទ្រឹស្តីក្នុងក្រដាស ឬចាត់ទុកថាជាក្រដាស់អត់ប្រយោជន៍។



0 Reviews:

Post a Comment