Sunday, December 10, 2023

ខ្លាំងមែន!ម្ចាស់សង្វៀនជល់មាន់​នៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ​ អាចបើកដំណើការពង្វក់ប្រជាពលរដ្ឋយ៉ាងរលូន នៅឡើយសមត្ថកិច្ចមិនហ៊ាន​បង្ក្រាប...

អ្នកទស្សនា: Views


ព្រះសីហនុ  ៖ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​មានទីតាំងល្បែងស៊ីសងជល់មាន់ដោយខុសច្បាប់ មួយកន្លែង​នៅភូមិទំនប់រលក ឃុំ​ទំនប់រលក ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ កំពុង បើកលេង​យ៉ាងគគ្រឹកគគ្រេង​ ចំណែកអាជ្ញាធរមានសមត្ថកិច្ចដែ លពាក់ព័ន្ឋនៅមិនទាន់មាន​ ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ!ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ទីតាំង បនល្បែងខុសច្បា ប់នៅ​ឃុំទំនប់រលក បើកលេង​យ៉ាងអាណាធិ បតេយ្យ​បែបនេះ​ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ច​មូល​ដ្ឋា នបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។

បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់មួយកន្លែងនេះគេនាំគ្នាភ្នាល់ចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ។

ហើយជាពិសេសទៅទៀតនោះទីតាំងបន​ល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។

ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​នៅ ក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់លោកវរសេនីយ៍ ឯក រស់​ កី អធិការនគរបាលស្រុកស្ទឹងហាវ​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រា បផង​ ធ្វើយ៉ាងណាអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋា ភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបទីតាំងខាងលើនេះមិនខានឡើយ។ ដើម្បីកុំឱ្យទីតាំងល្បែងសុីសងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើ យវក់វីប្រ មូលលុយមកភ្នាល់ផ្សងសំណាង។ 









0 Reviews:

Post a Comment