Monday, December 25, 2023

ឯកឧត្ដម អភិបាលខេត្តអញ្ជេីញចុះជួបសំណេះសំណាលនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងក្រុងក្រចេះចំនួន១០០គ្រួសារ.!

អ្នកទស្សនា: Views




ក្រចេះ÷ រសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងក្រុងក្រចេះ ចំនួន១០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន៣ម៉ឺនរៀល។


ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៍បានលើកឡើ ងថាស្របពេលអាកាសធាតុត្រជាក់ដូច្នេះសូមលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ ហូបចុកឲ្យមានអនាម័យ រស់នៅឲ្យបានស្អាត ជៀសវាងឆ្លងជំងឺផ្សេងៗ។


ឯកឧត្តមបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកឲ្យមានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)គ្រប់គ្នា ហើយប័ណ្ណសមធម៌នេះរដ្ឋាភិ បាលបានចំណាយថវិការាប់រយលានក្នុង១ឆ្នាំៗដើម្បីជួយកាត់បន្ថយភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ៕ 
















0 Reviews:

Post a Comment