អ្នកណាគេអីក៏ចិត្តដាក់ម៉្លេស! ខំពពោះអស់រយៈពេល ៩ ខែ ១០ ថ្ងៃប៉ុន្តែក្រោយពេលឆ្លងទន្លេបែរជាយកគ្នាមកផ្លុងចោល នេះបើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ភិន ឡោ ស អាយុ ៤២ ឆ្នាំរស់នៅ ភូមិព្រៃ មង្គ លបានឱ្យដឹងថានៅវេលា ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០២៤ កូនស្រី របស់ គាត់ បាន ដើរទៅកាប់ផ្លែចេកនៅក្នុងចម្ការដំឡូងមីក្បែរ ផ្ទះ ក្នុងភូមិព្រៃ មង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិ ន ខេត្តប៉ៃលិនស្រាប់តែនាងប្រទះឃើញមានទារកមួយ ត្រូវបានគ្របស្លឹក ដំឡូងមីតែនៅមាន ដង្ហើមនិងមានឈាមប្រឡាក់ពេញខ្លួនក៏រត់ទៅប្រាប់គាត់ជាម្តាយឱ្យនាំគ្នាទៅមើលនិងលើកបីយកទៅ លាងជម្រះខ្លួនរួចក៏រាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលផងដែរ ។
ប្រភពបានបន្តទៀតថា ទារកម្នាក់ដែលប្លុងចោលក្នុងចម្ការដំឡូងមីមួយកន្លែងនោះមានទម្ងន់២ ,៧ គីឡូក្រាមមានច្រមុះស្រួចសម្បុរសណ្តែកបាយ ។ ចំនែកអ្នកដែលប្រទះឃើញទារកមុនគេ ឈ្មោះ គុម ស្រី លីន ភេទស្រីរស់នៅក្នុងភូមិខាងលើក្រោយពីប្រទះឃើញដោយសារតែនាងមានជីវភាពក្រីក្រខ្វះខាត មិនអាចយកមកចិញ្ចឹមបាន ក៏ប្រគល់ឱ្យទៅមេការស្តង់ដំឡូងមី ម្នាក់ ឈ្មោះ វ៉ិ ត សុខ លីអាយុ ៣៤ ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ ត្យ ឆវ័ន្ត អាយុ ៣១ ឆ្នាំដែលមានកូន ស្រី ២នាក់កូនទី ១ អាយុ ៨ ឆ្នាំកូនទី ២អាយុ ៦ឆ្នាំ ។ រីឯទារកសុំពីស្ត្រីដែលរើសបានជាកូនប្រុសត្រូវបានពួកគាត់ដាក់ឈ្មោះឱ្យភ្លាមៗ ថា « លី សុខ សំណាង » ។
0 Reviews:
Post a Comment