Friday, January 12, 2024

ល្បែងបញ្ជាល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ គ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្រ្កាបឡើយ!

អ្នកទស្សនា: Views

 


កណ្តាល ÷  ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យដឹងថាមា នទីតាំងបនល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងកំពុងតែដំណើរការ បើកលេងយ៉ាងរលូ ន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទប់ស្កាត់ និងបង្រ្កាបឡើយ។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធ័ អនឡាញ មួយកន្លែងនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។

មាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ជាពិសេស ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន៕











0 Reviews:

Post a Comment