ក្រចេះ÷ ព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រងទូក( ង )សម្រាប់ត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ប ណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដោ យមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត គណៈអភិបាលស្រុក ក្រុង មន្រ្តីពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងទូក (ង)តាមបណ្ដាឃុំនីមួយៗផងដែរ។
ឯកឧត្តម ហង់ ចាន់ឌី ក៏បានលើកឡើងពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺធ្វើឡើងដើមី្បរម្លឹក និងគោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជម្នះជូនជាតិមាតុភូមិនៃយើង ព្រមទាំងរម្លឹកគុណព្រះធរណីព្រះគង្គា ដែលបានផ្តល់ការស្រោចស្រពលើភោគផលដំណាំរបស់ប្រជាកសិករផងដែរ ។
ឯកឧត្តម ហង់ ចាន់ឌី បានណែនាំដល់គ្រប់គណៈកម្មការនីមួយៗ ត្រូវចាត់តាំងគណៈកម្មការមានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូកទាំងអស់ ហើយត្រូវធ្វើការណែនាំ អប់រំដល់អ្នកអុំទាំងអស់ឱ្យយល់ដឹងពីខ្លឹមសារព្រះរាជពិធីបុណ្យអុំទូក ដែលជាប្រពៃ ណីរបស់ជាតិ ចៀសវាងការប្រទូសសារ៉ាយគ្នាទៅវិញទៅមក ដោ យត្រូវរក្សាឱ្យបានសាមគ្គីភាព ការសប្បាយរីករាយ និងភាពថ្លៃថ្នូរស័ក្ដិសមជាអ្នកស្រឡាញ់កីឡា និងរក្សាបានប្រពៃណីជាតិពិតប្រា កដ ហើយត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្រ បតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ត្រូវចូលរួមសហការគ្នាដើម្បីធ្វើឱ្យពិធីនេះប្រព្រឹត្តទៅបានជោគជ័យដោយរលូន ផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ព្រមទាំងនាំភាពជោគជ័យ និងមានកិតិ្តយសជូនខេត្តរបស់យើង។
ក្នុងឱកាសនោះដែរឯកឧត្តម បានបញ្ជាក់ដែរថា ឆ្នាំនេះដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តក្រចេះបានបញ្ជូនទូក (ង)ចំនួន២០ទូក ក្នុងនោះ ទូកខ្នាតវែងសម្រាប់ គូរពិសេសមានចំនួន៥ទូក និងទូកខ្នាតអន្តរជាតិចំនួន១៥ទូក ៕
រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នក យកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយWhatsApp Telegram.011 83 47 47.097 444 88 97
0 Reviews:
Post a Comment