ខេត្តកំពង់ចាម : ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងស្រុកកំ ពង់សៀម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខនៅក្នុងមូលដ្ឋាន ភូមិ ឃុំ របស់ពួកគាត់ ខណះល្បែងសុីសងគ្របដន្តប់ ៣ទៅ៤កន្លែង ក្នុងស្រុកកំពង់សៀម ។
១ ស្ថិតនៅ ក្នុងភូមិ ថ្មគោល ឃុំ រអាង ស្រុក កំពង់សៀម (ឆ្នោតឡូតូ និងមាន់ជល់ តាមប្រពន្ធ័ អនឡាញ)
២ : ក្នុង ក្នុងភូមិអូរ ឈ្លើង ឃុំកោះរកា។
៣ : ក្នុងភូមិ ទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្នុងនោះគេសង្កេតឃើញថា ថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ី សងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ។
មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួត ពិនិត្យទីតាំងល្បែងខាង លើនេះផងទាន ខណៈពេលដែល លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺ ពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តាមអន ឡាញ ខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយ មកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង” អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment