Tuesday, December 28, 2021

ក្មេងស្រីម្នាក់បើករថយន្តបុកអ្នកជិះម៉ូតូបណ្ដាលឱ្យស្លា..ប់២នាក់..

អ្នកទស្សនា: Views

តាកែវ : អ្នកបើកបររថយន្តទំនងងងុយដេកទើបបណ្តាលឲ្យបុកម៉ូតូកំពុងបើកបណ្ដាលឱ្យស្លា..ប់មនុស្ស២នាក់។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៣ក្នុងភូមិត្រពាំ ងឈើទាល ស្រុកត្រាំកក់ ខេត្តតាកែវកាល ពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តបង្កឈ្មោះ វល័ក្ខ ដានៀល ភេទស្រី អាយុ ១៨ឆ្នាំជាសិស្សទីលំនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បើករថយន្តម៉ាកតូយ៉ូតាផ្លាកលេខ ភ្នំពេញ 2AA.8539 ។រថយន្តនេះបានរេចង្កូតទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1P.4155 ឌុបគ្នាបើកបរដោយឈ្មោះហយ ចាបចៀនអាយុ ២៧ឆ្នាំនៅភូមិកំពង់បាយខាងជើង ក្រុងកំពត ខេត្តកំពតស្លាប់។អ្នករួមដំណើរឈ្មោះឆើត ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិអូរស្លែង ស្រុកកំពង់ ត្រាច ខេត្តកំពតបណ្តាលឲ្យស្លា.ប់។


ក្រោយពេលកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនអ្នកបើកបររួមនិងមធ្យោបាយទាំងពីរគ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីចាត់ការតាមនីតិវិធី៕






0 Reviews:

Post a Comment