Friday, February 28, 2025

មហាជនសំណូមពរដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញមួយកន្លែង ដែលកំពុងតែធ្វើសកម្មភាពលួចលាក់លេងយ៉ាងសកម្មនៅភូមិថ្កុល ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាលផងទាន...

អ្នកទស្សនា: Views

 


កណ្ដាល៖មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ  ដែលកំពុងតែធ្វើសកម្មភាពយ៉ាងរលូល  នៅក្នុងភូមិថ្កុល ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាលនេះផងទាន ។ 


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកស្អាង នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ១ទី តាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ស្រុកស្អាង ថាហា ក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំ ណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក រស់ ចន្ថា អធិ ការ នៃអធិការដ្ឋានគរបាលស្រុកស្អាង

  រក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕



0 Reviews:

Post a Comment