Friday, March 31, 2023

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី”ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល….

អ្នកទស្សនា: Views



ខេត្តកណ្តាល÷ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តា លអម ដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី” ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល” នៅទីស្ដីការគណ:រដ្ឋមន្ត្រី។

ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមអភិបាលកណ្ដាល បានថ្លែងអំណរគុណចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំសន្និសីទសារ ព័ត៌មានស្ដីពី”ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំរបស់រដ្ឋបា លខេត្តកណ្ដាល”ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តក ណ្ដាលសម្រេចបាននាពេលកន្លងមក។

សូមជម្រាបថា ការរៀបចំសន្និសីទសារព័ត៌មាននេះ មានគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវ យន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូល ដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕






 

  

ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីបិទការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ “កាយរឹទ្ធិ-អរគុណសន្តិភាព”

អ្នកទស្សនា: Views

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា ជាឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទកម្មវិធីប្រកួតផ្តាច់ព្រ័ត្រការប្រកួតរូបថតកាយរឹទ្ធិរៀមច្បងថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ “កាយរឹទ្ធិ-អរគុណសន្តិភាព” នៅវិទ្យាស្ថានជាតិអប់រំ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមមគ្គុទ្ទេសដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវាកម្ពុជាបានរីកចម្រើន និងកំពុងបោះជំហានទៅមុ ខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រជាជនរស់នៅមានសុខសន្តិភាពពេញលេញ វឌ្ឍនភាពសង្គម សិទ្ធិសេរីភាព លទ្ធប្រជាធិតេយ្យ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ដើម្បីបង្ហាញកិត្តិស័ព្ទព្រះរាជាណាចក្រកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

 

ឯកឧត្តម ស សុខា បន្តទៀតថា ទទឹមគ្នានេះក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន យកចិត្តទុកដាក់លើ “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤” ធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិ យាបន្ន និងបានលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ព្រមទាំងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពលើយុទ្ធសាស្ត្រកំណែទម្រង់វិស័យ អប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០២៣ ដើម្បីចូលរួមគាំទ្រដល់យុទ្ធសាស្ត្រចតុ កោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២ ០៣៥ ដែលបានគាំទ្រដល់ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍកម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។

 ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ដែលជាកាយរឹទ្ធិជាតិកម្ពុជា ត្រូវ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ឱ្យឆ្លើយតបតាមទស្សនាទានរបស់រាជរដ្ឋាភិបាល ដែលបានកំណ ត់ថា “យុវជនកម្ពុជាមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” និងត្រូវមានបំណិនវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ដើម្បីឱ្យមានសមត្ថភាពច្បាស់លាស់ក្នុងការប្រកួតប្រជែងទីផ្សារការងារ និងបង្កើតមុខរបរសមរម្យក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ។

 ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរថា ជាការពិតណាស់ការអភិវឌ្ឍជាតិមាតុភូមិ និងរក្សាបាននូវនិរន្តរភាពនៃកា ររីកចម្រើនក្នុងសង្គមជាតិ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមពីកម្លាំងមហាជន ពិសេសកម្លាំងយុវជនកម្ពុជា ដែលជាកម្លាំងចលករមួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន។ យុវជនគ្រប់រូបមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កា កបាទក្រហមកម្ពុជា កាយរឹទ្ធិជាតិកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងបន្តវេនក្នុងបុព្វហេតុជាតិមាតុភាពដ៏មានប្រសិទ្ធភាព ដែលជាមូលដ្ឋាននៃការរក្សាសុខសន្តិភាព និងការរីកចម្រើនសង្គមជាតិ។ ដើម្បីរួមចំណែកកសាងកម្លាំងបន្តវេនដ៏មានសារៈសំខាន់នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍសមត្ថភាពដល់គ្រប់ស្រទាប់យុវជនក្នុងសង្គម តាមរយៈផលិតបាននូវកម្មវិធីយុវជន គាំទ្រដល់ការអប់រំក្នុងប្រព័ន្ធរបស់ក្រសួង សំដៅធ្វើយ៉ាងណាឱ្យយុវជនទាំងអស់មានសក្ដានុពល ពេញលេញលើកាយសម្បទា (Physical Fitness) ជំនាញទន់ (Soft Skils) បំណិនជីវិត (Life Skils) ការច្នៃប្រឌិត(Creativity) បំណិនរស់នៅនិងធ្វើការជាក្រុម(Teamwork) មានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមការពារបរិស្ថាន អភិវឌ្ឍសង្គមជាតិ និងសហគមន៍រស់នៅរបស់ខ្លួន។

 

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ដើម្បីទទួលបានធនធានយុវជនមានសក្តានុពលដូចបានលើកឡើងខាងលើ ក្រសួងអប់រំ បានធ្វើទំនើបកម្មវិធីអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈវិធីសាស្ត្របែបចម្រុះ ការសិក្សាបែបអនុវត្តជាក់ស្តែង (learning by Doing) និងការសិក្សាផ្ដោតលើអនុវត្តគម្រោង(Project-based Learning) ដែលជាថ្នាលបណ្តុះបណ្តាល និងវិធីសាស្ត្រអប់រំយុវជនយ៉ាងមានប្រសិទ្ធភាព៕





















 

អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ....

អ្នកទស្សនា: Views

 

ភ្នំពេញ : នាព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង ក ងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមកា រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ចំ នួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ព លរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕











 

Thursday, March 30, 2023

ទីតាំងបនល្បែងសុីសង ជល់មាន់ តាមអនឡាញ បង្កប់ក្នុង ហាងកាហ្វេ ជាច្រើនកន្លែងនៅតាមភូមិមួយចំនួនក្នុង ស្រុកត្រពាំងប្រាសាទ ពលរដ្ឋស្នើឲ្យអស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មានការត្រួតពិនិត្យ និងបង្ក្រាបផង........

អ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ ÷ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសងជល់មាន់  តាមអនឡាញបង្កប់ក្នុង{ហាងកាហ្វេ ជាច្រើនកន្លែងនៅតាមភូមិមួយចំនួនក្នុង ស្រុកត្រពាំងប្រាសាទ ..មាន.!!

ទី១-{ហាង កាហ្វេ}ស្ថិតនៅភូមិទំនប់ខ្នោ ..

ទី២-{ហាង កាហ្វេ}ជិតផ្សារទំនប់ដាច់..

ទី៣-{ហាង កាហ្វេ}យីហោ វឌ្ឍនា កាហ្វេ មណ្ឌលគីរី – ខាងត្បូងរង្វង់មូលត្រពាំងប្រាសាទ ចម្ងាយជាង ២០០ ម៉ែត្រ សូមបញ្ជាក់ទីតាំងបនល្បែងខុសច្បាប់ជាច្រើនកន្លែងនេះស្ថិតក្នុង ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្តរមានជ័យ កំពុងបង្វួកស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង?

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យដាច់ណាត់បំផុត…សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ 

ដោយឡែកតែក្នុង ស្រុកត្រពាំងប្រាសាទ ពោលពេញដោយបទល្មើសបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង{ហាង កាហ្វេ}ជាច្រើនកន្លែងនេះ     ឃើញនៅតែដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ    ហ៊ុនសែន បញ្ហាទីតាំងបនល្បែងសុីសង ជល់មាន់ តាមអនឡាញ បង្កប់ក្នុងហាងកាហ្វេ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង{ហាង កាហ្វេ}ជាច្រើនកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕






Wednesday, March 29, 2023

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស....................

អ្នកទស្សនា: Views

នាព្រឹក៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន ០៣រថយន្ត ដើម្បីចាក់ក្នុងទីធ្លាសាលារៀន ថែមទៀតផង។ នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកទឹកសុទ្ធ និងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗ ក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន ស៊្រាង បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារសង្កាត់-ភូមិម្នាក់ៗទទួលបាន៣០,០០០៛ យុវជន សសយក និងយុវសិស្សជាអ្នកសម្តែងសិល្បៈរបាំឆៃយ៉ាំ ព្រមទាំងកម្លាំងការពារសណ្តាប់ធ្នាប់ក្នុងម្នាក់ៗទទួលបាន២០,០០០៛ ផងដែរ៕














Tuesday, March 28, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ និងសម្ភារមួយចំនួន ចុះសួរសុខទុក្ខ សមាជិក ដែលជួបគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន.........

អ្នកទស្សនា: Views


 
រាជធានីភ្នំពេញ ÷ នាល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកសម្ភារចាំបាច់មួយចំនួន រួមនឹង អំណោយដ៏ថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ធូ សាវ៉ន សមាជិកមន្ទីរ កសាងកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជួបទុក្ខដោយសអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងបាននាំយកថវិកាចំនួន ៤លានរៀល, ស័ង្គសី ៥០សន្លឹក, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៦កេស, ភេសជ្ជៈប៉ូវកម្លាំងចំនួន ០២កេស, ទឹកក្រូច ០១កេស, ទឹកដោះគោ ០១កេស, តង់ខៀវចំនួន០២, ធុងដាក់ទឹក០១ (ចំណុះ ១២០លីត) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារ លោកវរសេនីយ៍ត្រី ធូ សាវ៉ន ផងដែរ៕