Thursday, November 30, 2023

ពលរដ្ឋសម្ដែងការមិនពេញចិត្តចំពោះលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឆ្នោតឡូតូ 8888 បើកដំណើរការបានដោយរលូននៅទល់មុខទីស្នាក់ការគណ កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ....

អ្នកទស្សនា: Views



ភ្នំពេញ : យោងតាមការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងឆ្នោតឡូតូយីហោ 8888 មួយកន្លែង នៅទល់មុខទីស្នាក់ការគណ កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ អាចដំណើរការទៅបានក៏ដោយសារតែគេអះអាងថាក្រុមហ៊ុនឆ្នោតរបស់ពួកគេមានលិខិតអនុញ្ញាតត្រឹមត្រូវ។

ប៉ុន្តែប្រជាពលរដ្ឋបានលើកឡើងថាបើទោះបីជាមានលិខិតអនុញ្ញាតយ៉ាងណានោះក្ដីក៏វានៅតែជាល្បែងមួយដែលបំផ្លាញនូវទ្រព្យសម្បត្តិនិងពង្វក់ស្មារតីប្រជាពលរដ្ឋដែរ ជាពិសេសេនោះនៅទល់មុខទីស្នាក់ការគណកម្មាធិការគណបក្សប្រជាជនកម្ពុជាទៀត ហេតុអ្វីបានជាលោកស្រីអភិបាលខណ្ឌបណ្ដែតបណ្ដោយយ៉ាងនេះ?តើសមនិងភ្នែកមហាជនដែរឬទេ?

ស្ដ្រីខ្លះដែលមានប្ដីជាអ្នកញៀនល្បែង បានលើកឡើងថា គាត់កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់ដោយសារតែល្បែងទាំងនេះ ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំណាងភ្នាល់ចាក់លុយឆ្នោតឡូតូ តាមទូរទស្សន៍នេះ បណ្ដាល ឱ្យខាតពេលមិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារទេ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ និងតារាងបាល់។

រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។

អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខមកផ្ទះវិញឈ្លោះប្រកែក ប្រ ពន្ធ​កូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

ហេតុនេះពលរដ្ឋ សូមស្នើដល់ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រខាងលើនេះ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។ 

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែង ឆ្នោតឡូតូ តាមទូរទស្សន៍នេះ មិនខានឡើយ

ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។

ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕








0 Reviews:

Post a Comment