Wednesday, August 9, 2023

មាន់ជល់ តាមប្រពន្ធ័អនឡាញ តាមបណ្ដាលភូមិមួយចំនួន ក្នុងស្រុកស្រីសន្ធរ ដំណើការយ៉ាងរលូន ចំណែកអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់

អ្នកទស្សនា: Views


កំ
ពង់ចាម ៖ ទីតាំងល្បែងស៊ីសង មាន់ជល់ តាមប្រព័ន្ធអនឡាញ កំពុងបើកដំណើរការ យ៉ាងរលូន តាមបណ្ដាលភូមិមួយចំនួនស្រុកស្រីសន្ធរ ដូចជាភូមិសន្ទៃ និងភូមិរកាទ្វារ ក្នុងឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដំណើការយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងាមស្ងាត់ មិនចុះបង្ក្រាបឡើយ។

 ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ និងអាប៉ោងតាមប្រព័ន្ធអនឡាញទាំងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមាន អាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែ​ងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាងកក្រើកឡើងវិញហើយនៅក្នុងស្រុកស្រីសន្ធរ។

 

 ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន តាមបណ្ដាលភូមិទាំងនេះហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើប​ បើកភ្លើង​ខៀវឲ្យម្ចាស់ទីតាំងទាំងនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

 ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថា បើទីកន្លែង​ណា​មានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំងនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។

 

 ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក ប៉ាកជាតិ អធិការនគរបាលស្រុកស្រីសន្ធរ គួរតែចាត់ កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបង ប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប?

  ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គួរតែយកចិត្តទុក្ខដាក់ចាត់កម្លាំងជំនាញនៃស្នងការនគរបាលចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យ មា ន​ប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗ





0 Reviews:

Post a Comment