ភ្នំពេញ : ក្រុមអ្នកញៀនល្បែងស៊ីសង មាន់ជល់តាមអនឡាញ កំពុងតែប្រ មូលផ្ដុំគ្នាលេងក្នុងទីតាំលក់បាយមួយកន្លែង ក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ចំនែកអធិការនគរបាលខណ្ឌ លោកវរសេនីយ៍ទោ ម៉ន វុធី ហាក់ដូចជា បណ្តែ ត បណ្ដោយខ្លាំងមែនទែនចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដែលកំពុងតែដំណើការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាក់ស្តែងល្បែងស៊ីសង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងនេះស្ថិត នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមអ្ន កញៀនល្បែងទាំងនេះប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់ តាមប្រព័ន្ធអនឡាញ យ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះ ឡើ យពីសំណាក់អស់លោកអជ្ញាធរមូលដ្ឋាន។
ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើ នេះប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា សៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍
គឺចាប់ផ្តើ មលេងពីម៉ោង៩ ព្រឹក រហូតដល់យប់ដោយរលូន ។
ប្រជាពលរដ្ឋក៏បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ
មាន់ជល់តាមអនឡាញ ខាងលើព្រោះជាហេតុនាំឱ្យកើ ត មានបទល្មើសកើតឡើងជាមិនខាន
ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។
ករណីល្បែងសុីសងខាងលើនេះដែរប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ទោ ម៉ន
វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការទប់ស្កាត់
ផង៕
0 Reviews:
Post a Comment