Thursday, April 21, 2022

ទីតំាងមាន់អនទ្បាញរបស់លោកចូច បើកដំណើរការទ្បើងវិញហើយបន្ទាប់ពីសម្ថកិច្ចធ្វើការអប់រំកន្លងមក..

អ្នកទស្សនា: Views

 


ខេត្តកំពង់ចាម​ ៖ ប្រជាពលរដ្ឋសុំសរសើរចំពោះលោក​ ​ចូច​ ដែលអាចឈរជើងបើកបនល្បែងសុីសងជលមាន់ខ្នាតយក្ស តាមប្រព ន្ធ័អនឡាញ លេងយ៉ាងរលូនមិនរំខានដល់ លោក នួន ម៉េងហ៊ួរ  អធិការស្រុកជេីងព្រៃ​ នោះឡើយ ជាពិសេស​នោះកន្លងមកបណ្តា ញសារព័ត៌មានក៍ធ្លាប់បានផ្សព្វផ្សាយ​ បនល្បែងជលមាន់​ តាមប្រពន្ធ័អនឡាញ​ដ៍ធំខាងលេី​នេះ  ដែលភ្នាល់សុីសងទឹកលុយមិនក្រោមពាន់ដុល្លានោះទេបនល្បែងខាងលេីនេះបន្ទាប់ពីបណ្តាញប្រពន្ធ័ផ្សព្វផ្សាយបានចុះផ្សាយគឺគេឃើញបានបិទមួយរយះពេលខ្លីតែប៉ុណ្ណោះ​ឥលូវបានបេីកដំណេីរការលេងឡេីងវិញយ៉ាងរលូន​ ដែលមានមនុស្សចេញចូលលេងយ៉ាងច្រេីន​ផ្តុំគ្នាដោយមិនខ្វល់ខ្លាចឆ្លងជំង្ងឺកូវិដនោះទេ។ 


បនល្បែងសុីសងខាងលេីនេះ​  មានទីតាំងស្ថិតនៅ​ ភូមិ​ ថ្មី​ ឃុំសូទិព្វ ស្រុកជេីងព្រៃខេត្តកំពង់ចាម​  ម្ចាស់បនល្បែង​ឈ្មោះ​  ចូច​ ! ប្រជាពលរដ្ឋបានឲ្យដឹងថា៖​ ទីតាំងល្បែងភ្នាល់ជល់មាន់ខ្នាតយក្សដ៏ធំខុសច្បាប់តាមប្រពន្ធ័អនឡាញនេះ អ្នកមានលុយមួយចំនួនបានកែនគ្នាចូលទៅលេងល្បែងភ្នាល់ជល់មាន់ អនឡាញយ៉ាងគគ្រឹកគគ្រេងថែមទៀតផង​ ។

ដោយឡែក៖អាជ្ញាធរពាក់ពន្ធ័ក្នុងស្រុកជេីងព្រៃបែរជាមិនមានវិធា នការទប់ស្កាត់ទៅវិញ​ ទុក្ខអោយមេបនល្បែងខាងលេីនេះបេីកលេ ងបែបអាណាធិបតេយ្យ​ គេសង្ស័យថា៖​ អាចមានអំពេីពុករលួយ ឃុបឃិតគ្នាជាប្រពន្ធ័ទេីបបនល្បែងនេះបិទបានមួយពប្រិចភ្នែកតែប៉ុណ្ណោះបេីកឡេីងវិញដោយមិនខ្វល់ចំពោះផ្លូវច្បាប់នោះឡេីយ ។


ពលរដ្ឋនិងមហាជនសុំសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិ បាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឯម កុសល ស្នងការនគរបាលខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។ដើម្បីចូលរួមនូវគោលនយោបាយភូមិ.ឃុំទាំង ៧ចំណុចឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចក្រឡាហោមផងទាន៕

ប្រភព https://www.meassoranews.com







0 Reviews:

Post a Comment