Friday, June 9, 2023

ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រេីនកន្លែងឋិតក្នុងស្រុកឆ្លូង កំពុងបេីកលេងយ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់និងបង្ក្រាប....

អ្នកទស្សនា: Views

 



ក្រចេះ÷ ទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញជាច្រេីនកន្លែ ងឋិតឃុំខ្សាច់អណ្ដែត ឃុំហាន់ជ័យ ឃុំឆ្លូង ស្រុកឆ្លូង​ ខេត្តក្រចេះ​ កំពុងបេីកលេងយ៉ាងអាណាធិបតេយ្យ គ្មានឃេីញសមត្ថកិច្ចអា ជ្ញាធរមូលដ្ឋានឬស្ថាប័នពាក់ព័ន្ធ ហ៊ានធ្វេីការទប់ស្កាត់និងបង្ក្ រាបឡេីយ។

ដោយមានសេចក្ដីរាយការណ៍ពីពលរដ្ឋថា នៅចំណុចគល់ស្ពានពង្រ ឃុំហាន់ជ័យនិងមានទីតាំងជាច្រេីនឋិតក្នុងភូមិសាស្ដ្រស្រុកឆ្លូងបាននឹងកំពុងបេីកលកបែងសុីសងជល់មាន់អនឡាញ ជាក់ស្ដែងបងប្អូនអ្នកសារព័ត៌មានយេីងបានផតផ្ដិតយករូបភាពនៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៣ក៏ឃេីញដូចអ្វីដែលសេចក្ដីរាយការណ៍ពិតប្រាកដមែន។

ចំណែកលោកឆុង តូរ៉ាន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកឆ្លូង ទោះបីបានទទួលបានសេចក្ដីរាយការណ៍ជូនពីប្រជាពលរដ្ឋឬអ្នកសារព័ត៌មានយ៉ាងណាក្ដី​ ប៉ុន្តែលោកហាក់ធ្វេីព្រងេីយកន្តេីយមិនរវ ល់អេីពេីក្នុងការទប់ស្កាតនិងមានវិធានការបង្ក្រាបឡេីយដោយទង្វេីបែបនេះគឺផ្ទុយនឹងបទបញ្ជាសម្ដេចក្រឡាហោមគោលនយោបាយ ឃុំ.សង្កាត់​មានសុវត្ថិភាព។

រាល់បទល្មេីសទាំងអស់នេះសបញ្ជាក់ឱ្យឃេីញថា ប្រហែលជាមា នការគប់គិតគ្នាជាលក្ខណ:ប្រព័ន្ធបេីកភ្លេីងខៀវ ពីសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធទេីបមានការបេីកលេងល្បែងសុីសងបាន​ដោយរលូនគឹដេីម្បីតែលាភសក្ការ:រៀងៗខ្លួនហេីយមេីលទៅ។

គួររម្លឹកថា​ កន្លងមកសម្ដេច ក្រឡាហោម ស​ ខេង ឧបនាយករដ្ឋ មន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ដ្រីនគរបាលមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែ ងសុីសងខុសច្បាប់គ្រប់ប្រភេទដោយគ្មានការយោគ យល់ឡេីយ​ ដេីម្បីធានាបាននូវសុខសុវត្ថិភាពជូន ប្រជាពល រដ្ឋឱ្យស្របតាម គោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរប ស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស​ ខេង​ បានចេញលិខិតបង្គាប់ការមួយបញ្ជាឱ្យឯក ឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាហ៊ានផ្គេីនទៅនឹងបទបញ្ជាសម្ដេចក្រឡាហោម ស​ ខេង​ ទៅវិញ។

ហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ អ៊ូ​ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ​ មេត្តាជួយពិនិត្យមេីល ឡេីងវិញចំពោះភាពអសកម្មរបស់លោកវរសេនីយ៍ឯក ឆុង​ តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង​ ដែលបណ្ដែតបណ្ដោយឱ្យមានល្បែ ងសុីសងតាមអនឡាញភ្នាល់ដាក់លុយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រជាពលរដ្ឋសូមអំពាវនាវដល់លោក ស្នងការ នគរបាលខេត្តក្រ ចេះ សូមជួយចាត់មន្ដ្េីកហរោមឱវាទចុះពិនិត្យនិងទប់ស្កាត់បង្ក្រាបទៅលេីទីតាំងល្បែងសុីសងខាងលេីនេះផង​ ដែលហ៊ានបេីកលេងល្បែងសុីសងជល់មាន់និងឆ្នោតឡូតូតាមប្រព័ន្ធអន ឡាញ ដេីម្បីឱ្យស្របតាមគោលនយោបាយភូមឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ។

រាយការណ៍ដោយលោក ​ម៉ែន បូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដា Hot​ News ទំនាក់ទំនងការផ្សាយWhatsApp.Telegram.097 444 88 97.011 83 47 47




0 Reviews:

Post a Comment