(ព្រៃវែង)៖ រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។
តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។
ស្របពេលដែល អាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់ ហើយក៏មិនចុះបង្ក្រាបអ្វីដែរ..!។
ជាក់ស្ដែង ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា!
ទី ១ នៅផ្ទះឈ្មោះ(ណន)ភូមិសុបិន្ត
ទី ២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទី3
ទី ៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅ ឃុំព្រៃខ្លា
ទី ៤ នៅផ្ទះឈ្មោះ(វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ និងទី៥ កន្លែងបោះប៊ូល ផ្ទះឈ្មោះវិន ភូមិខ្សោក ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”ជល់មាន់ទូរទស្សន៍ទាំង៥កន្លែងខាងលើនេះ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្ដង ខួបប្រាំងខួបវស្សា មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។
ព្រោះតែការបើកល្បែង”អនឡាញ”ខុសច្បាប់បានយ៉ាងរលូនបែបនេះហើយ ទើបស្ដ្រីខ្លះដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។
ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំណាង ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។
ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ និងតារាងបាល់រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រ ពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ ជាពិសេសលោក ឈឿន ប៊ុនឆនស្នងការនគរបាលខេត្តព្រៃវែង។
មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកស្វាយអន្ទរ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងបញ្ជល់មាន់តាមទូរទស្សន៍ មិនខានឡើយ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការ ងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទ ទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment