Sunday, June 25, 2023

រដ្ឋបាលខេត្តបេីកកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងតំំណាងរាស្ដ្រនីតិកាលទី៧ឆ្នាំ២០២៣.!

អ្នកទស្សនា: Views



    ក្រចេះ÷ នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពខេត្តក្រចេះ បើកកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោក អ៊ីវ សុផានី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ។

    ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ ការចាត់តាំងអនុវត្តផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសុវត្ថិភាព និងសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីធានាសន្តិសុខសុវត្ថិភាពសម្រាប់ការបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តសម្រាប់ការបោះឆ្នោត បានរៀបចំយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតខេត្ត និងបានកសាងផែនការធានាពង្រឹងស្ថានការណ៍សន្តិសុខទូទៅ ក៏ដូចជាផែនការដាក់ពង្រាយ កម្លាំងដើម្បីធានាសន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងបានរៀបចំវគ្គបណ្តុះបណ្តាលភ្នាក់ងារ សន្តិសុខបោះឆ្នោត អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតផងដែរ ។

    ឯកឧត្តម ដួង ពៅ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នាបានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តក្រចេះមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗ ជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។

    ឯកឧត្តម ក៏បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធ្វើការពង្រាយកម្លាំងឱ្យអស់លទ្ធភាព ដោយបញ្ជូនទៅដល់ក្រុង/ស្រុក ឃុំ/សង្កាត់ និងប្រមូលកម្លាំងប្រជាការពារជួយក្នុងប្រតិបត្តិការណ៍ និងការពារនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ៕រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា Hot  News ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.097 444 88 97.011 83 47 47




















0 Reviews:

Post a Comment