Saturday, December 23, 2023

ក្រុមអ្នកជំនាញជីវវិទ្យាអាម៉េរិកនាំយកប្រភេទសត្វក្តាន់កម្រដើម្បីពិនិត្យសុខភាពអំឡុងពិធីបុណ្យណូអែល........

អ្នកទស្សនា: Views

 

 សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកជំនាញជីវវិទ្យាចំនួន៤រូប មកពីស្ថាប័នផ្នែកធនធានសត្វព្រៃរបស់រដ្ឋយូថាហ៍ (Utah) សហរដ្ឋអាម៉េរិក បានធើ្វការនាំយកសត្វក្តាន់កម្រដើម្បីមកត្រួតពិនិត្យសុខភាព នាឱកាសអបអរពិធីបុណ្យណូអែលដែលនឹងចូលមកដល់នៅថ្ងៃទី ២៥ ខែឆ្នូ ដោយប្រើប្រាស់មធ្យោបាយឧទ្ធម្ភាគចក្រ និងមានការតុបតែងសត្វក្តាន់ទាំងនោះក្នុងឈុតសម្លៀកបំពាក់គ្រឹស្តម៉ាសតំណាងឱ្យហ្វូងសត្វក្តាន់ដែលប្រើសម្រាប់អូសយានជំនិះរបស់សាន់តាក្លូស។   កម្មវិធីសុខុមាលភាពសត្វរបស់ក្រុមអ្នកជំនាញខាងលើនេះ បានធើ្វការប្រមែប្រមូលយកសត្វក្តាន់សរុបប្រមាណជា ១២០០ក្បាល សម្រាប់បញ្ជូនទៅឱ្យក្រុមអ្នកជំនាញពេទ្យសត្វដើម្បីធើ្វតេស្តសុខភាព ក៏ដូចជាដើម្បីបំពាក់នូវប្រព័ន្ធ GPS ទៅលើខ្លួនរបស់ពួកវាសម្រាប់ងាយស្រួលក្នុងការតាមដានកំណត់ពីទីតាំងជម្រករស់នៅរបស់ពួកគេ។   បេសកកម្មនេះ គឺជាផ្នែកមួយនៃកម្មវិធីគាំពារសត្វព្រៃជាច្រើនទៀតរបស់អាជ្ញាធរក្នុងរដ្ឋយូថាហ៍ ដែលមានគោលបំណងជួយអភិរក្សានូវពពួកសត្វក្តាន់ក៏កម្រមួយប្រភេទនៅក្នុងតំបន់ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ចំពោះការកាប់ទន្ទ្រានដីព្រៃ ការអភិវឌ្ឍន៍ទីក្រុង បញ្ហាជំងឺឆ្លង ការប្រមាញ់ពីពពួកសត្វសាហាវផ្សេងទៀត រួមទាំងបញ្ហាភ្លើងឆេះព្រៃ និងលក្ខខណ្ឌប្រែប្រួលអាកាសធាតុជាដើម ៕






0 Reviews:

Post a Comment