Monday, December 18, 2023

រដ្ឋាបាលខេត្តក្រចេះ រៀបចំពិធីលំហាត់សាកល្បង ថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ.............

អ្នកទស្សនា: Views



ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមលំហាត់សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយ ក្រោមអធិបតីភាពឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។


ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មន្ត្រីលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន៨ រួមមាន ខេត្តក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ  អង្គការដៃគូរនានា -តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) , និងកងកម្លាំងប្រដាប់អាវុធ សរុបប្រមាណ១៥០នាក់ ៕ រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា (RDN News) ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 97














0 Reviews:

Post a Comment