Thursday, December 16, 2021

ទីបំផុតម្ចាស់រថយន្តសេរីទំនើប ចូលខ្លួនមកសុំទោស និងទទួលផាកពិន័យចំពោះមុខច្បាប់ហើយ ...

អ្នកទស្សនា: Views

ភ្នំពេញ : នាថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១  រថយន្ត ១គ្រឿងសេរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា MENG.007 ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងស្លាកសញ្ញាហាមឃាត់រួចសមត្ថកិច្ចបានយក សោទៅចាក់តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិ ងបើកចេញទៅបាត់ឥលូវបានចូលខ្លួនមកសុំទោសនិងទទួលផាកពិន័យចំពោះមុខច្បាប់ហើយនៅចំណុ ចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦ ៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនល្មើសឈ្មោះ ផ្លង រ៉ាយុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៩១២ ផ្លូវលេខ២BT ភូមិសន្សំកុសល១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ខ្ញុំសូមសន្យាចំពោះមុខសមត្ថកិច្ចដូចខាងក្រោម ៖

១ឈប់ចតរថយន្តខុសច្បាប់លើដងផ្លូវសាធារណៈដែលមានផ្លាកសញ្ញាហាមចតនិងផ្លូវទៀតហើយ។

២ខ្ញុំនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

៣សន្យាមិនអោយខុសច្បាប់ជាលើកទី 2 ទៀតឡើយ ។

4 សូមធ្វើការផ្ដិតមេដៃខាងស្ដាំដើម្បីជាផុសតាងសូមអរគុណ។

គួរបញ្ជាក់ថា  កាលព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តា មផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមានរថយន្ ត១គ្រឿងស៊េរីទំនើបពណ៍ខ្មៅពាក់ស្លាកលេខកម្ពុជា (MENG.007) ដែលខុសច្បាប់ចរាចរណ៍ចតរថយ ន្តកន្លែងផ្លាកសញ្ញាហាមឃាត់ រួចសមត្ថកិច្ចបានយក សោទៅចាក់ តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់តែម្តង។

ក្រោយពីរថយន្តខាងលើបានគាស់បំបែកសោហើយ បានបើកចេញទៅបាត់នោះ សមត្ថកិច្ចខណ្ឌចំការមនបានប្រកាសនិងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោះស្រាយ បើមិនចូលខ្លួនមកសុំនិង ផាកពិន័យនោះ សមត្ថកិច្ចខណ្ឌចំការមន និងតម្រូវអោយម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏គេចមិនរួចដែរបើព្រហើននោះ ៕







0 Reviews:

Post a Comment