Sunday, January 23, 2022

ជាង៣០នាក់ពុលអាហារក្នុងពិធីជប់លៀងមួយនៅខេត្តកំពត​ បញ្ជូន​ទៅសង្គ្រោះបន្ទាន់​ ទាន់ពេលវេលា

អ្នកទស្សនា: Views

ខេត្តកំពត​ ៖​ រៀបចំពីធីជប់លៀងងោយសប្បាយ​ប៉ុន្តែ​បានប្ រែក្លសយទៅជាសៅហ្មងទៅវិញ​ ក្រោយពីមនុស្ស​ប្រុស​ស្រី​ប្រមា ណ៣៤នាក់ បាន​ពុល​អាហារ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២២ ក្នុង​បរិវេណ​រោងចក្រ ផលិត​ទឹកបរិសុទ្ធ ម៉ាក​ប្រូ​វី​ដា មាន​ទីតាំង​ស្ថិត ក្នុងភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ​។​


​សមត្ថកិច្ច មូលដ្ឋានឱ្យដឹងថា៖កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមករា មានពិធីជប់លៀង មួយនៅក្រុមហ៊ុន ផលិត​ទឹកបរិសុទ្ធ ម៉ាក​ប្រូ​វី​ដា ​ស្ ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ​​បណ្តាលឱ្យ​មនុស្ស ប្រុស​ស្រី ៣៤ នាក់ បានពុលអាហារត្រូវបញ្ជូន​ចូល​សង្គ្រោះបន្ទាន់​។​


​សមត្ថកិច្ច បន្តថា៖ ក្នុងចំណោម​នោះ ជនរងគ្រោះ ២៦ នាក់ បាន​ចូល​សម្រាក ក្នុង​មន្ទីរ​បង្អែក​ខេត្តកំពត និង ៨ នាក់​ផ្សេងទៀត ទទួល​ការព្យាបាល នៅ​គ្លីនិក​ឯកជន​។ 


រហូតដល់​រសៀល ថ្ងៃទី​២២ ខែមករា​នេះ ជនរងគ្រោះ​ទាំងអស់ បានជា​សះស្បើយ ព្រមទាំង​ចាកចេញ ពី​មន្ទីរពេទ្យ និង​គ្លីនិក វិញ​ហើយដែរ​៕





0 Reviews:

Post a Comment