នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ នេះ ក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រ ធានគណកម្មាធិការជាតិបង្រ្កាប ទប់ស្កាត់ លប់បំ បាត់និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុមព័ទ្ធយកដីព្រៃឈើវាតយកដីព្រៃឈើយកធ្វើជាកម្ មសិទ្ធ ចំណាត់ការផ្លូវច្បាប់ របស់ក្រុមការងារចម្រុះថ្នា ក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី និងមានការស ម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ស្ថិតនៅចំណុចនិយាមកាលេខ (739324-13 64633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើប ង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រ កស័ង្គសីដែលក្រុមឧកញ៉ា ស្រី ចន្ធូរ បានបោះដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។
ការអនុវត្តនេះយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចុះពិនិត្យនាពេលថ្មីៗនេះ។លើកទឹកចិត្តបន្តការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឲ្យបានជោគជ័យ។ សូមអំពាវនាវកុំរំលោភដីព្រៃរបស់រដ្ឋ និងដីរដ្ឋដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគ ដែលនាំឲ្យមានការប្រឈមផ្លូវច្បាប់។
0 Reviews:
Post a Comment