Thursday, January 27, 2022

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីព្រួតគ្នាយកដុំថ្ម និងដាវកែច្នៃ គប់ និងកាប់ បណ្តាលឲ្យរងរបួស ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន

អ្នកទស្សនា: Views

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣:៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្សារហ្គ្រេនមុខផ្ទះលេខ១ង ផ្លូវបេតុង សង្កាត់ចៅមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្រួតគ្នាយកដុំថ្ម និងដាវកែច្នៃ គប់ និងកាប់ បណ្តាលឲ្យរងរបួសជាទម្ងន់ និងខូចខាតម៉ូតូ  ប្រព្រឹត្តនៅចំណុចភ្លើងស្តុបមុខវិទ្យាល័យជម្ពូរវ័ន្ត ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧:៤០នាទី។ ចំណែកជនរងគ្រោះឈ្មោះ ពៅ ដាលីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកាប់កង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនសង្ស័យឃាត់ខ្លួនរួមមាន៖ 

១- ឈ្មោះ វ៉េងហ៊ាន គីមហ៊ាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ  ផ្លូវលំ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

២- ឈ្មោះ កៅ វិច្ឆិកា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល  ផ្លូវបេតុង ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

 

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



0 Reviews:

Post a Comment