Saturday, January 29, 2022

ស្នងការនគរបាលខេត្តកណ្តាល រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីសំណល់ជាតិផ្ទុះក្នុងសម័យសង្គ្រាម ..

អ្នកទស្សនា: Views

កណ្តាល : នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តា ល ផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីសំណល់ជាតិផ្ទុះ យប់ពីសង្រ្គាមនិងប្រគល់វិញ្ញាបនបត្របញ្ជាក់សិក្សាជូនដល់សិក្ខា កាម ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា លនៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តម ឧត្តមសេនីយ៍ ទោ ជា សណ្តាប់ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ។


សូមបញ្ជាក់ផងដែរ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបា លជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹក នាំអនុវត្តផែនការយុទ្ធសាស្ត្រកងកម្លាំងនគរបាលជាតិក្រសួងមហាផ្ទៃ (គ.អ.ម.ផ) និងឯកឧត្តម    គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ទើបស្នងការដ្ឋាននគរបាលខេត្តកណ្តាល អាចរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីសំណល់ជាតិផ្ទុះពី សង្រ្គាម នេះបាន ដោយចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មានសិក្ខាកាមចំនួន១៥៩នាក់ ដែលមកពីបណ្តាអធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១។












0 Reviews:

Post a Comment