Sunday, February 6, 2022

ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងនៅស្រះទឹកជាប់ឃ្លឹបថោចដោនក្រុងប៉ោយប៉ែតអាជ្ញាធរមូលដ្ឋានមិនខ្ចីធ្វើឃើញ!!!

អ្នកទស្សនា: Views

ប៉ោយប៉ែត : ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំ និងល្បែ ងសុីសងផ្សេងៗទៀតនៅស្រះទឹកជាប់ឃ្លឹបថោចដោនក្រុងប៉ោយប៉ែតមិនរំខានដ៏អាជ្ញាធរមូលដ្ឋានឡើយ  ទីតាំង ល្បែងប្រជាប្រិយសម័យបុរាណ សង្វៀនជល់មាន់ និងអាប៉ោង គ្មានយីហោ ស្ថិតនៅក្នុងទីតាំងស្រះទឹកជាប់ឃ្លឹបថោចដោនស្ថិតក្នុងក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែបើកដំណើរការទទួលភ្ញៀវ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ។

យោងតាមការរាយការណ៍ប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងសង្វៀ នជល់មាន់និងអាប៉ោងដ៏ធំខាងលើនេះ បើកដំណើរការហាក់បីដូចជា មិនខ្លាចញញើត សមត្ថកិច្ច សូម្បីតែបន្តិច ឬមួយក៏មានការបើកភ្លើងខៀវ ?

មហាជនសង្កេតឃើញថាទីតាំងល្បែងជល់មាន់និងអាប៉ោងដែលកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយចំហនេះពោលគឺផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ។

ទង្វើរបស់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានគឺកំពុងផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានប្រគល់អំណាចដល់រដ្ឋបាលក្នុងមូលដ្ឋានជាពិសេសគឺផ្គើននឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតតែម្តង។

ប្រជាពលរដ្ឋជាច្រើនក្នុងក្រុងប៉ោយប៉ែតសូមអំពាវនាវទៅដល់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនឹងលោកឧត្តមសេនី យ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕

ជៀសវាងមានប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់ការសង្ស័ យថាអាជ្ញាធរខេត្តបន្ទាយមានជ័យនិងអាជ្ញាធរក្នុងក្រុងប៉ោយប៉ែតមានឃុបឃិតគ្នាហើយបង្កើតបទល្មើសនិងក្នុងមូលដ្ឋានសូមមេត្តាមានវិធានការចុះបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព។








0 Reviews:

Post a Comment