Thursday, February 10, 2022

ឡោមព័ទ្ធសណ្ឋាគារមួយកន្លែង ឃាត់ខ្លួនជនជាតិចិន ០៦នាក់ ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់....

អ្នកទស្សនា: Views

 

ភ្នំពេញ៖  កាលពី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិប ត្តិការបង្ក្រាប និងឡោមព័ទ្ធសណ្ឋាគារយីហោ”សឹងប៉ាវឡុង និងក្លឹបកម្សាន្ត”ដែលស្ថិតនៅផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


មុនពេលកើតហេតុគេឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នពេញ បានប្រើប្រាស់រថយន្តចំនួន ៣គ្រឿង និងមន្រ្តីកម្លាំង កងរាជអាវុធហត្ថជាច្រើននាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លីគ្រប់ដៃ បានចុះទៅដល់សណ្ឋាគារ ដែលមានយីហោ”សឹងប៉ាវឡុង និងក្លឹបកម្សាន្ត”ខាងលើនេះ និងសម្រុកបុកចូលទៅក្នុងកន្លែងកើតហេតុ។ លុះដល់ពេលដែលកម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យអស់រយៈពេលជាង ១ម៉ោងរួចមក ទើបបានឃើញនាំខ្លួនបុរសជាជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ចេញមកខាងក្រៅ រួចបណ្តើរដាក់ក្នុងរថយន្ត និងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង។ 

 ប្រតិបត្តិការចុះបង្ក្រាបនេះ  បើតាមប្រភពព័ត៍មានលួចបង្ហើបប្រាប់ថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន គឺពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់៕








0 Reviews:

Post a Comment