Tuesday, March 15, 2022

ដើមឆ្នាំ ដួង ម៉ានិច បង្ហាញរូបភាពសិចស៊ីមានទាំងអ្នកសរសើរនិងរិះគន់ ..

អ្នកទស្សនា: Views

មិនមែនជាលើកដំបូងទេជារឿយៗតារាសម្តែង ដួង ម៉ានិច តែងបង្ហាញរាងជាមួយនឹងការលេងខ្លួនយ៉ាងសិចស៊ីជាចំណីចក្ខុដល់មហាជន តែសម្រាប់ដើមឆ្នាំ ២០២២ នេះតារាសម្តែងរូបនេះបានព្រលែងខ្លួនជាមួយនឹងឈុតប៊ីគីនីឃើញហើយពិតជាបើកភ្នែកធំៗគ្រប់គ្នា។ 


នៅក្នុងពេលនេះ ដួង ម៉ានិច បានបង្ហាញរូបភាពប្រមាណជា ៥ស ន្លឹ កដែលឃើញហើយពិតជាញាក់សាច់តែម្តង ។ក្នុងឈុតប៊ីគីនីពណ៌ ខ្មៅយ៉ាង សិចស៊ី ដួង ម៉ានិច បានលែងស្ទិល ម៉ាទំហឹងបញ្ចេញរាងយ៉ាងជឿជាក់ដោយមិនខ្វល់ពីការរិៈគន់អ្វីឡើយ ។ 


ជាមួយនឹងរូបភាពសិចស៊ីនេះ ដួង ម៉ានិច បានបញ្ចេញសារអមជា មួយ ថា« ខ្ញុំជឿជាក់លើខ្លួនឯង ជឿជាក់មនុស្សជុំវិញខ្លួន ដែលគាំ ទ្រព្រោះគ្រប់ជំហានក្នុងការបង្ហាញ របស់យើងមិនប្រាកដថាគ្រប់ យ៉ាង សុទ្ធតែត្រូវនោះ ទេ។ សម្រាប់ខ្ញុំថ្ងៃនេះ មិនសុំអ្វីច្រើនសុំត្រឹម ជាមនុស្សម្នាក់ដែល មានឱកាសក្នុងការបង្ហាញសមត្ថភាពគ្រប់ទ ម្រង់គ្រប់ជំហានរបស់ខ្ញុំពេលដើរ(ត្រូវ)ខ្ញុំតែងតែអរគុណខ្លួនឯងនិងមនុស្សជុំវិញខ្លួនតែ..បើ (ខុស)ខ្ញុំតែងតែផ្តល់កម្លាំងចិត្តឱ្យ ខ្លួន ឯងព្រមក្នុងការទទួលយក។ខ្ញុំសង្ឃឹមថាហ្វេនម៉ាក់និច នឹងហ៊ានក្នុងការបញ្ចេញសមត្ថភាពដើ ម្បីស្វែងរកភាពជា ខ្លួនឯង»។


រួបភាពរបស់ ដួង ម៉ានិច រួមទាំងសារទាំងនោះក៏ទទួលបានការលា ន់មាត់សរសើរពីភាពក្លាហានរបស់តារាសម្តែងរូបនេះដែលជឿជាក់លើខ្លួនឯងក្នុងការបង្ហាញរូបរាងដ៏ស្រស់ស្អាតបែបនេះ ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមដែលមានគំនិតអភិរក្សបានសម្តែងការមិនពេញចិត្តចំពោះរូបភាពបែបសិល្បៈដែលមានលក្ខណៈសិចស៊ីបែប នេះ ៕








0 Reviews:

Post a Comment