Wednesday, March 30, 2022

ដោយសារតែកំហឹង ..ខឹងប្តីយកផ្លែដូងគប់លើ ទាញដំបងឫស្សីវាយប្តីរហូតដល់ស្លា..ប់..

អ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាក្នុងគ្រួសារមួយ បណ្តា ល ឱ្យស្រ្តីជាប្រពន្ធ ត្រូវជាប់ខ្នោះសមត្ថកិច្ច ក្រោយក្លាយជាឃា.តករ ព្រោះ តែខឹងប្តី យកផ្លែដូងគប់ខ្លួន ទើបខ្លួន បាន យកដំ បងឫស្សីវាយវិញ ចំក្បាល និងលើផ្ទៃមុខ ដេកស្លា.ប់ក្នុងថ្លុកឈា.ម នៅចំ ណុ ចភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមា នជ័យ។


លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា បុរសជាប្តីឈ្មោះ ឆែម ថងយូ អាយុ៤១ឆ្នាំ រស់ នៅភូ មិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័ យ និងប្រពន្ធ ឈ្មោះ ជា រេត អាយុ៤១ឆ្នាំ គ្រួសារនេះរស់នៅភូមិ គោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


លោកអធិការបានបន្តថា នៅមុនពេលកើតហេតុបុរសជាប្តីបានមកពីដើរផឹកស្រាស្រវឹង ដល់ផ្ទះបានយកផ្លែដូងខ្ចីចំនួន២ផ្លែ ដែលប្រព ន្ធទិញរៀបចំដាក់រទេះ សម្រាប់លក់បោះទៅលើប្រពន្ធ ខណៈកំពុងដេកជាមួយចៅ នៅក្រោមផ្ទះម្តាយ ១ផ្លែត្រូវខ្លួនចៅ និង១ ទៀតត្រូវក្បាលប្រពន្ធ។ បន្ទាប់មកទៀតបុរសជាប្តីមិនអស់ចិត្ត ក៏ស្ទុះទៅចា ប់ច្របាច់ ក ប្រពន្ធថែមទៀតក៏មានការប្រតាយប្រតប់គ្នា។

 ពេលនោះស្ត្រីជាប្រពន្ធបានច្រានបុរសជាប្តីឲ្យដួលទៅលើដី រួចបា នយកដំបងឫស្សីទៅវាយចំក្បាល និងមុខជាច្រើនដំបង បណ្ដា លឲ្យដេកស្លា.ប់ក្នុងថ្លុកឈា.មតែម្តង។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្រពន្ធបានសារភាពថា នាងបានស៊ូទ្រាំជាមួយប្តីរបស់នាងជាច្រើនឆ្នាំមកហើយ គាត់មិនដែលជួយរកស៊ីអីទេ ពេលផឹកស្រវឹងតែងប្រើហិ.ង្សាវា.យដំនិងជេរ ប្រមា ថមកលើរូបគាត់ រហូតដល់ពេលខ្លះរត់ទៅដេក នៅផ្ទះម្តាយបង្កើត នៅក្បែរគ្នាទៀត។


លោកអធិការបានបញ្ជាក់ថា ដោយផ្អែកលើករណីជាក់ស្តែង និងចម្លើយសារភាព ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញរៀ បចំសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មា នជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕




0 Reviews:

Post a Comment