Wednesday, April 13, 2022

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីលោក ហ៊ូវ ជី វ៉ៃ កំពុងតែសម្រុកដឹកឈើយកទៅលក់នៅប្រទេសវៀតណាម.

អ្នកទស្សនា: Views

 


រតន:គីរី : យោងតាមការបញ្ជាក់ពីអ្នកស្និតស្នាលនិង លោកហ៊ូវ ជី វ៉ៃ បានឲ្យដឹងយ៉ាងច្បាស់ថាលោក ហ៑ូវ ជីវៃ កំពុងសម្រុកដឹកឈើ យកទៅលក់នៅឯប្រទេសវៀតណាមនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះព្រោះវាជាឱកាសដែលល្អបំផុតដែលអាចគេចផុតពីក្រសែភ្នែកមហាជនដែលកំពុងតែរវល់ជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែរ។

ប្រជាពលរដ្ឋបន្តទៀតថា ខេត្តរតនគីរី ឈ្មោះ ហ៊ូវ ជី វ៉ៃ និងគូរកនកំពុងកាប់បំផ្លិចបំផ្លាញព្រៃឈើរាល់ថ្ងៃ គ្មានច្បាប់អនុញ្ញាតឆ្លងដែ ន យកទៅលក់នៅប្រទេសវៀតណាមនោះទេ  បន្តែគេអាចដឹកចេញយ៉ាងស្រួល តាមច្រកតំបន់អូរសាថី ស្ថិតក្នុងដែនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលការពារលេខ ៥០៧ ជាអ្នកបេីកភ្លេីងខៀវ ឲ្យឈ្មួញម្នាក់នេះ ទេីបហ៊ានធ្វេីអ្វីៗ តាមអំពេីចិត្ត។


មជ្ឈដ្ឋានខាងក្រៅបញ្ជាក់ថា! ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស បានឲ្យដឹងថា ឈ្មោះ ហ៊ូវ ជី វ៉ៃ និងបក្សពួកកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ឆ្លងដែនតាមប៉ុស្តិ៍នគរបាលការពារ លេខ ៥០៧ គ្រប់គ្រងដោយលោក ខេន សា រិន  ទាំងយប់ទាំងថ្ងៃ ប៉ុន្តែសមត្ថកិច្ចមិនចាត់វិធានការបង្ក្រាបនោះទេ សម្ងំទទួលផលប្រយោជន៍។


ប្រភពសិទ្ធិនិងឈ្មួញឈ្មោះ ហ៊ូវ ជី វ៉ៃបានឲ្យដឹងបន្តថា ចាប់ពីចុងខែគុម្ភះ រហូតមកដល់ ពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ ឈ្មួ ញឈើម្នាក់នេះនិងបក្ខពួក បានប្រើប្រាស់រថយន្តប៉ាកុងកែច្នៃ ជាច្រើនគ្រឿងសម្រុកដឹកឈើ ពីព្រៃសហគមន៍ ភូមិចង ភូមិចាយ ក្នុងឃុំញ៉ាង និងចេញពីព្រៃដែនឧទ្យានជាតិវីរៈជ័យ ចំនុចអូរកាផា អូរដំបូក និងអូរកាយ៉ាក់ ដោយដឹកជញ្ជួានឈើកាត់តាមផ្លូវ ក្នុងក្រុមហ៊ុនឧកញ៉ាណាម៉ារ៉ាឌី បានសុខស្រួលបំផុត គ្មានរំខាន់ដល់ជំនាញសមត្ថកិច្ចពាក់ពន្ធ័នោះទេ ក្រោយកមពួកគេក៏បានសម្រា កដឹកមួយរយៈ កាលពីពាក់កណ្តាល មីនា រហូតមកដល់ថ្ងៃទី១៣ មេសា នេះក្រុមពួកគេក៏បានសម្រុកដឹកឈើសារជាថ្មីយកទៅលក់នៅឯប្រទេសវៀតណាម។


ជាងនេះទៅទៀត លោក ញែ៉ម សំ អឿន អភិបាលខេត្តរតនគិរី និងលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី និង លោកយិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី មិន គូរបណ្តែតបណ្ដោយឲ្យឈ្មួញឈើល្បីឈ្មោះហ៊ូវ ជី វ៉ៃ ដឹកជញ្ជួន ឈើ យកទៅលក់ស្រុកយួន ដោយសេរី គ្មានការទប់ស្កាត់ ពីសម ត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តរតនគិរីនោះឡេីយ។


ប្រជាពលរដ្ឋនៅឃុំញ៉ាង ស្រុកអណ្តូងមាសអំពាវនាវដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ ព្រៃ ឈើនៅសេសសល់បន្តិចបន្តួច បេីមិនដូច្នោះនោះទេ ត្រូវវិនាសហិនហោចក្រោមស្នាដៃ ជំនួញឈើប្រណីតខុសច្បាប់ ទ្រង់ទ្រាយធំ របស់ឈ្មួញឈ្មោះ ហ៊ូវ ជី វ៉ៃ ក្នុងទឹកដីខេត្តរតនគិរីជាមិនខាន។





0 Reviews:

Post a Comment