Saturday, April 23, 2022

បនល្បែងអនឡាញមាន់ជល់ នៅខាងត្បូងផ្សារព្រៃល្វា ស្រុកព្រៃកប្បាសកំពុងតែពង្វក់ប្រជាពលរដ្ឋ..

អ្នកទស្សនា: Views

តាកែវ ៖ ទីតាំងបនល្បែងសុីសងអនឡាញប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអណាធិបតេយ្យជាទីបំផុត ជ្រកតាមហាងកាហ្វេ ខាងត្បូងផ្សារព្រៃល្វាស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃ កប្បាស ខេត្តតាកែវ ដោយអាជ្ញាធរនិងសមត្ថកិច្ចឃុំស្រុក មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងបែបចាញ់បារមីមេបនល្បែងប្រភេទមាន់ជល់អនឡាញទាំងនោះផងក៌មិនដឹង 


 ប្រភពបានលើឡើងថា? បនល្បែងសុីសងប្រភេទមាន់ជល់តាម ប្រព័ពអនឡាញ ជ្រកតាមហាងកាហ្វេយ៉ាងអាណាធិបតេយ្យ នៅខាងត្បូងផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វា ឃុំព្រៃល្វា  ស្រុកព្រៃក ប្បាស ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ អាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំឬថ្នាក់ស្រុក ចុះមកបង្ក្រាបសោះឡើយ?ទុកអោយបនល្បែងប្រភេទមាន់ជល់ អនឡា ញនេះដំណើរយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។


លោកឡេង ប៊ុនឡុង អធិកាស្រុកព្រៃកប្បាសបានប្រាប់ តាមទូរ ស័ព្ទថា ចាំគាត់អោយជំនាញក្រោមឱវាទចុះមក ត្រួតពិនិត្យ ប៉ុន្តែលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជ ល់តាមអនឡាញ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ?ដោយទង្វើនេះគេដាក់ការសង្ស័យថា?អាជ្ញាធរថ្នាក់ឃុំនិងស្រុក ទំនងចាញ់បារមីឬត្រូវសំណែនមេបនជល់មាន់អនឡាញខាងនេះអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាប។




 

0 Reviews:

Post a Comment