Sunday, April 24, 2022

ធ្លាយអំពើពុករលួយធ្ងន់ធ្ងរដែលប្រធានពន្ធដារខេត្តកណ្ដាលនិងបក្ខពួកគាបយកលុយពីការផ្ទេរកម្មសិទ្ធលើសតម្លៃរដ្ឋ១គុណជា៣!

អ្នកទស្សនា: Views

 


(កណ្ដាល)៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ដែលសំបូររឿងអាស្រូវ ល្បីល្បាញតាមបណ្ដាញសារព័ត៌មាន ។
ចំពោះការដឹកនាំមិនប្រក្រតី និងប្រព្រឹត្តអំពើពុករលួយ កំពុង ជះខ្លិនសាយភាយបញ្ច្រាសខ្យល់..!។

លោក នុត វុត្ថា បច្ចុប្បន្ន កំពុងមានការរិៈគន់ខ្លាំងខ្លា ពីសំណាក់ពលរដ្ឋអ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លីតែម្ដង។

ដោយថា៖ លោក នុត វុត្ថា និងបក្ខពួកបានផ្អឹបឯកសារបង់ពន្ធផ្ទេរកម្មសិទ្ធ ទុករយៈពេលយូរាប់ខែ..ដើម្បីគាបយកលុយពីអ្នកប្រញាប់ ។

ជាក់ស្ដែង៖ ពលរដ្ឋលក់ដីធ្លីក្នុងមួយប្លង់ៗ ត្រូវបង់លុយអស់ច្រើនទ្វេដង ១គុណជា២ និងគុណជា៣ ឯណោះ បើប្រៀបធៀប និងចំនួនប្រាក់ដែលបង់ចូលរដ្ឋជាក់ស្ដែង!។

ក្នុងនោះលិខិតផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា នៅស្រុកស្អាង ចំនួ ន៥សន្លឹក ដែល ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០ ២១។
សរុបប្រាក់ដែលត្រូវបង់ចូលរដ្ឋ នៅលើលិខិតទាំង៥ច្បាប់នោះ តែជាង៤.០០០$(បួនពាន់ដុល្លារ)ទេ។
ប៉ុន្តែលោក នុត វុត្ថា ទារយកពីម្ចាស់ដីបានសម្រេច ចំនួន១.០៥០ ០$(មួយម៉ឺនប្រាំរយដុល្លារ)។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីលិខិតបង់ពន្ធផ្ទេរកម្មសិទ្ធ នៅស្រុកស្អាង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។
ទឹកប្រាក់បង់ចូលរដ្ឋ នៅក្នុងលិខិតចំនួន១.៩៣៤.៤០០រៀល ពោលគឺមិនដល់៥០០$(ប្រាំរយដុល្លារ)ផង។

ប៉ុន្តែម្ចាស់ដីបង់អស់ចំនួន១.០០០$(មួយពាន់ដុល្លារ) គឺមន្ត្រីពន្ធដារ ខេត្តកណ្ដាល ស៊ីជាងពាក់កណ្ដាល លើសតម្លៃបង់ចូលរដ្ឋ។

ចំពោះដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ។
ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដា ល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង ។
ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង ។
ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់១.០០០$ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣.០០០$។
ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធអោ យរួចរាល់ក្នុងរយៈពេលចាប់ពី០៧ថ្ងៃ ទៅ១៥ថ្ងៃ។

ប៉ុន្តែបើយើងដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះទេ..?។

អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាល បានលើកឡើង ថា៖សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី៧០០$ទៅ១.០០០$ ជាកំហិត!។
ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងតំបន់..!។

ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។

ឧទាហរណ៍ បើដីនោះទំហំ ១.០០០ម៉ែត្រការ៉េ ប្រាក់ត្រូវបង់ចូលរដ្ឋចំនួន១.០០០$(មួយពាន់ដុល្លារ)។
គឺមន្ត្រីនឹងកំណត់យក សរុបចំនួន៣.០០០$(បីពាន់ដុល្លារ) ពោលគឺយកច្រើន១គុណជា៣។

កត្តាទាំងនេះហើយ បណ្ដាលឱ្យពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លី។
រអ៊ូរទាំនិងរិៈគន់ជាខ្លាំង រឿងរត់ការផ្ទេរកម្មសិទ្ធ អស់លុយច្រើនសន្ធឹកសន្ធាប់ ។
ហើយបើទោះបីជាត្រូវបង់លុយក្រោមតុ ច្រើន បែបនោះក្ដី ប៉ុន្តែគ្មានជម្រើសឡើយ ។
គឺម្នាក់ៗត្រូវបង្ខំចិត្តបង់លុយគ្រប់ៗគ្នា ព្រោះថា៖ បើពួកខ្លួនមិនបង់លុយក្រោមតុជូនមន្ត្រីទេ មិនដឹងខែណា ឆ្នាំណា.ផ្ទេរកម្មសិទ្ធរួចនោះឡើយ??។

ស្របពេលតម្រូវការ នៃការផ្ទេរកម្មសិទ្ធ អចលនទ្រព្យដីធ្លី នៅខេត្តកណ្ដាល ច្រើនកុះករ! ។
ទើបមន្ត្រីពន្ធដារ ខេត្តកណ្ដាល មានឱកាស ផ្អឹបរាល់ឯកសារ អត់លុយក្រោមតុ ទុកចោលរយៈពេលវែង។

រាល់ការចោទប្រកាន់ ខាងលើ គ្រាន់តែជាប្រភពតែម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតឬយ៉ាងណានោះ។

ពាក់ព័ន្ធជាមួយបញ្ហានេះអង្គភាពយើងមិនអាចសុំការបំភ្លឺពី
លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល
នោះបានទេដោយសារពុំមានលេខទូរស័ព្ទ អង្គភាពយើងរង់ចាំទទួលការបកស្រាយ រៀងរាល់ម៉ោងធ្វើការ។









0 Reviews:

Post a Comment