ខេត្តស្វាយរៀង) ៖ កូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូ ពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត បាននាំបក្សពួកចំនួន៣នាក់ ឈ្មោះថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេស្ជ:ប្រជាពលរដ្ឋ ត្រូវជាប់ចោទពីបទ ប្រព្រឹតអំពើលួចនិងប្រើអំណាចកៀបសង្កត់ ហើយត្រូវបានលោកព្រះរាជអាជ្ញាចេញដិកាកោះហៅឲ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងនៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ខាងមុខនេះ។
ទាក់ទិនករណីខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២១មេសា២០២២ វេលាម៉ោង៣និង០០នាទីរសៀល មានឈ្មោះ ស៊ូ ស៊ី ភេទស្រីអាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្សពួកចំនួន០៣នាក់ គឺឈ្មោះ ថន ឈ្មោះរ៉ានិងឈ្មោះប្រុស ទៅលើកយកសម្ភារៈលក់ដូ រនិងភេស្ជៈ ដូចជា ធុងទឹកកក ធំចំណុះ១០០លិត្រ ចំនួន២ -ធុងដាក់ទឹកកកចំណុះ៦០លិត្រចំនួន១ និងភេស្ជៈក្នុងធុងមួយចំនួនទៀត ដែលជារបស់ប្រជាពលរដ្ឋលើកដាក់លើរទេសយកទៅស្នាក់ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះកុយ សុវណ្ណី ភេទស្រីអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទៅលក់នៅចំណ តរថយន្តរបស់គេហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភា រៈនិងភេស្ជៈបែបនេះ។បើតាមឈ្មោះកុយ សុវណ្ណី ភេទស្រីអាយុ ៤ ៨ឆ្នាំ រស់នៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត បានឲ្យដឹងថា គាត់ប្រកបមុខរបរលក់ភេស្ជៈនៅលើដីសាធារៈរបស់រដ្ឋខាងមុខច្រកទ្វាព្រំដែនអន្តរជាតិបាវិតយូឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណុតរថយន្តដោយទទួលបានអាជ្ញាបន័រយៈពេល៣០ឆ្នាំ «ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧»។
កុយសុវណ្ណី បន្តថា កាលពីឆ្នាំ២០១៧ គាត់បន្តប្រកបមុខរបរល ក់ភេស្ជៈ នេះគ្មានអ្នកណាមកឲ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០ ១៩ក៏មានឈ្មោះ ស៊ូស៊ី កូនស្រីឧកញ៉ាលី ប៉ោយូ មកទាមទាបង់ប្រាក់ឲ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ រូបគាត់ពុំបានបង់ប្រាក់ឲ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណះរបស់រដ្ឋ ជិតប៉ុស្ត៍នគបាល ច្រកទ្វាព្រំដែនអន្តរជាតិបាវិត មិនមែនចំណតរថយន្តលោកឧកញ៉ាលី ប៉ោយូទេ។
0 Reviews:
Post a Comment