Wednesday, May 4, 2022

បនល្បែងមាន់ជល់តាមអនឡាញ មួយកន្លែងនៅតាមបណ្តោយផ្លូវ៤៦៦ សង្កាត់បឹងត្របែកទោះមានសេចក្តីរាយការណ៌រាប់មិនភ្លេច នៅតែមិនមានវិធានការបង្ក្រាប..

អ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ទីតាំងបនល្បែងសុីសងមាន់ជល់អនឡាញ មួយកន្លែងកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅតាមបណ្តោ យផ្លូវ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានី ភ្នំពេញ មិនមានវិធានការបង្ក្រាបសោះឡើយពីសំណាក់សមត្ថកិច្ច ទំនងជាឆ្នាំងបាយរបស់ សមត្ថកិច្ចមូលដ្ឋានផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយក៌បនល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។


ប្រភពច្បាស់ការណ៌បានលើឡើងថា? បនល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅ បណ្តោយផ្លូវ ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ ណាចុះមកបង្ក្រាបសោះឡើយ?  ទុកអោយបនល្បែងមួយនេះដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់ លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។


 បងប្អូនប្រជាពលរដ្ឋដែលរស់នៅ បណ្តោយផ្លូវ ៤៦៦ សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បាននាំគ្នាធ្វើការសំណូម ពរមកដល់ លោកអធិការខណ្ឌចំការមន សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។






0 Reviews:

Post a Comment