Wednesday, May 25, 2022

បនល្បែងភ្នាល់តាមអនឡាញ ចំនួន២កន្លែងក្នុងខណ្ឌដូនពេញដំណើរការយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានធ្វើមិនឃើញឡើយ...

អ្នកទស្សនា: Views


(ភ្នំពេញ)៖ ទីតាំងបនល្បែងសុីសងភ្នាល់តាមប្រព័ន្ធអនឡាញ ២ កន្លែងក្នុងខណ្ឌដូនពេញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត បញ្ជាក់អំពីទីតាំងនោះគឺ ទីតាំងទី០១ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារ កណ្តាលទី១ ខាងជើងវត្តឧណ្ណាលោម និង ទីតាំងទី០២ ផ្ទះគ្មានលេខ ផ្លូវ៧០ សង្កាត់ស្រះ ចក ខណ្ឌដូនពេញ ដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិនបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសម ត្ថកិច្ចនោះឡើយ ហើយក៏មិនមានវិធានការបង្ក្រាបដែរ ពលរដ្ឋលើកឡើងថាបើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាង ណា ក៌ដោយ ក៌បនល្បែងភ្នាល់តាមអនឡាញ ០២ ទីតាំងខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។


ប្រភពច្បាស់ការណ៌ពីគ្រួសារអ្នកចាញ់ល្បែងបានលើឡើងថា បនល្បែងសុីសងតាមប្រព័ពអនឡាញ ទាំង០២កដែលកំពុងតែដំណើ រការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ណាចុះម កបង្ក្រាបសោះឡើយទុកអោយបនល្បែងមួយនេះ ដំណើរការយ៉ា ងរលូននិងពង្វក់អ្នកញៀនល្បែងក្នុងមួយថ្ងៃៗមិនខ្វល់ពីការងារ រកសុីគិតតែមកលេងល្បែងខាងលើ។


 ពលរដ្ឋដែលរស់នៅ ខណ្ឌដូនពេញ សំណូមពរមកដល់ លោកអភិបាលខណ្ឌនិងលោកអធិការនគរបាលខណ្ឌ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាង លើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។







0 Reviews:

Post a Comment