Wednesday, June 8, 2022

មហាជនបានលើកឡើងថា សង្ស័យមានលួចបើកលេងល្បែងស៊ីសងប្រភេទមាន់ជល់ នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ពេលនេះស្រាប់បែកធ្លាយរូបភាពសង្វៀនមាន់ជល់លំដាប់ VIP ចំនុចសង្ស័យខាងលើមែន..

អ្នកទស្សនា: Views


ខេត្តបន្ទាយមានជ័យ : បែកធ្លាយរូបភាពបនល្បែងមាន់ជល់លំ ដាប់ vip នៅចំណុចភូមិ អូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ យប៉ែត ខេត្តបន្ទាយមានជ័ យ មហាជន មានការសង្ស័យថា ល្បែ ងស៊ីសងប្រភេទមាន់ជល់លំដាប់ vip ដែលកំពុងតែដំណើរការយ៉ាងរលូននេះ អាចមានការត្រូវរ៉ូវជាមួយ អស់លោកអាជ្ញាធ រនិងសមត្ថកិច្ចពាក់ព័ន្ធហើយមើទៅ បានជាលោក លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែតហាក់សម្ងំឈឹង។


ប្រភពដ៌ដែរ បានលើកឡើងទៀតថាជាទូទៅគេតែងតែសង្តេតឃើ ញក្រុមអ្នកញៀនល្បែងជល់មាន់ បានស្តាយមាន់ ចូលទៅក្នុងទី តាំងខាងលើ ដែលគេសង្ស័យថា មានលួចបើកលេងល្បែងស៊ីសងប្រភេទមាន់ជល់ នៅក្នុងមូលដ្ឋានខាងលើ ក្នុងនោះក្រុមអ្នកញៀនល្បែង ហាក់បីដូចជា មិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយប៉ុន្តែថ្មីៗនេះត្រូវបានបែកធ្លាយនូវរូបភាពសង្វៀនមាន់ជល់លំដាប់ VIP ចំនុចសង្ស័យខាងមែន។


ប្រភពខាងលើបានលើកឡើងទៀតថាពួកគាត់ធ្លាប់បានរាយការ ណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញាប់ផងដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ ចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់និងបង្ក្រាបនោះឡើយដោយទំនងអស់លោក ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។


មហាជនបានសំណូមពរដល់លោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ  និងលោកអ៊ុំ រាត្រី ចៅហ្វាយខេត្តបន្ទាយមា នជ័យ មេត្ តាជួយដាក់បទបញ្ជារដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់ខាងលើ ដែលទើបនិងបែកធ្លា យរូបភាពដូចការសង្ស័យមិនខុសនោះផង ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។


ចំណែកលោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត ដែលកំពុងតែ រងការរិះគន់ ពីសំណាក់មហាជន ទាក់ទងនិងករណីបនល្បែងជ ល់មាន់ខាងលើ អង្គភាពយើង មិនអាចសុំការបកស្រាយបំភ្លឺលំ អិត ពីលោក សៅ សារឿន បាននោះទេដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។





0 Reviews:

Post a Comment