Thursday, August 11, 2022

បែកធ្លាយរឿងសាច់ញាត្តិរបស់លោកស៊ីមគង់ ចៅ ហ្វាយស្រុកស្រីសន្ធរ បានកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋបាលសា លាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ៤នាក់...

អ្នកទស្សនា: Views


កំពង់ចាម ៖បែកធ្លាយសារតាមTelegram ថាបច្ចុប្បនេះ នៅក្នុងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គ្រាន់តែសាច់ញាត្តិ របស់លោកស៊ីមគង់ ចៅហ្វាយស្រុកស្រីសន្ធរ កាន់មុខតំណែងសំខាន់ៗ នៅក្នុងរដ្ឋបាលសាលាស្រុកស្រីសន្ធរ មានចំនួនរហូតដល់ទៅ ៤ នាក់នៅក្នុងអង្គភាពតែមួយ។


នៅក្នុងសារបែកធ្លាយនោះបញ្ជាក់ថាក្រុមគ្រួសារ របស់លោកស៊ីម គង់ ដែលបានកាន់មុខតំណែងសំខាន់ៗ នៅក្នុង រដ្ឋបាលសាលាស្រុកស្រីសន្ធរ មានឈ្មោះដូចជា : 

(១)លោកស៊ីមគង់ កាន់តំណែង ជាចៅហ្វាយស្រុកស្រីសន្ធរ។

(២)កូនប្រុសបង្កើតរបស់លោកស៊ីមគង់ឈ្មោះស៊ីមគង់ វឌ្ឍនះ កា ន់តំណែង ការងារនៅច្រកចេញចូលតែមួយ នឹងមុខងារជាប្រធានការិយាល័យសាធារណះការស្រុកស្រីសន្ធរ។

(៣)ឈ្មោះអ៉ី វិចិត្រ ក្មួយរបស់លោកស៊ីម គង់ កាន់ត្រាសាលាស្រុ កស្រីសន្ធរ។

 (៤)លោក វៃ គីមសែរ ត្រូវជាក្មួយរបស់លោកស៊ីមគង់ កាន់តំណែ ងជា អនុប្រធានសូរិយាដីស្រុកស្រីសន្ធរ។


ជុំវិញករណីខាងលើនេះ អង្គរភាពយើងមិនអាចសុំការបកស្រាយបំភ្លឺលំអិតពីលោកស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរបាននោះទេដោយសារមិនមានលេខទូរស័ព្ទ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលឯកឧត្តមអ៊ុន ចាន់ដា អភិ បាល ខេត្តកំពង់ចាម ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្ រឆាំងអំពើពុករលួយ ពិសេសសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានចំណាត់ការបែបណា ចំពោះករណីខា ងលើនេះ។






0 Reviews:

Post a Comment