Monday, August 15, 2022

ពលរដ្ឋលើកឡើងថា ល្បែងសុីសងមាន់ជល់ អនឡាញតាមទូរទស្សន៍ មួយកន្លែងក្នុងស្រុក ស្រុកស្វាយទៀបកំពុងតែដំណើការយ៉ាងរលូន....

អ្នកទស្សនា: Views

 


ខេត្តស្វាយរៀង ៖ ពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌ មា នយើងថា មានទីតាំងល្បែងភ្នាល់មាន់ជល់តាមទូរទស្សន៍ ខុសច្បា ប់ នៅហាងកាហ្វេរ មួយកន្កន្លែង ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នក ញៀនល្បែងចេញចូលមិនដាច់ ដូចដង្ហែកឋិន ស្ថិតក្នុងផ្ទះឈ្មោះ វែង នៅជួរផ្សារប្រសូត្រខាងកើតផ្លូវទៅកំពង់រោទិ៍ខាងត្បូងថ្នល់ ក្នុ ងស្រុកស្វាយទៀប ខេត្តស្វាយរៀងកំពុងតែដំណើការយ៉ាងរលូន។


ប្រភពបានឲ្យដឹងថា ចំពោះទីតាំងនេះបានបើកដំណើរការយ៉ាងចាស់ខែចាស់ថ្ងៃទៅហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ។


ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកអធិការដ្ឋាននគរបាលស្រុកស្វាយទៀប  គួរមានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។


សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោកឹង ឃន ស្ នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជានិងព្រមានចា ត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនា យប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសក ម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

 ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសា រល្បែងសង ដើម្បី ធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​៕



0 Reviews:

Post a Comment