Sunday, August 28, 2022

ទីតាំងល្បែងប្រជាប្រិយ មាន់ជល់អនទ្បាញ តាមទូរទស្សន៍ មួយកន្លែងយីហោយីហោ (M9)ពលរដ្ឋនិយាយថា មិនដែលឃើញ អធិការដ្ឋាននគរបាលស្រុកកោះអណ្តែតចុះបង្រ្កាបទ្បើយ សង្ស័យជាឆ្នំាងបាយ...

អ្នកទស្សនា: Views


តាកែវ ៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា! មានទីតាំងល្បែងសុីសង ជល់មាន់តាមអនឡាញមួយកន្លែងកន្លែង នៅខាងត្បូងវត្ត ព្រៃមេលង ប្រហែល៥០ម៉ែត្រ មានអ្នកលេងយ៉ាងយ៉ាងកុះករតែមិនដែលឃើញ សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្រាបឡើយ»។


ប្រជាពលរដ្ឋនៅទីនោះបានបន្តទៀតថា! « ពួកគាត់មានការភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទី តាំ ងល្បែងសុីសងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។


ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។


ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំ ណូមពរយ៉ាងទទូចដល់លោក ជា សុផាត អធិការស្រុកស្រុកកោះ អណ្តែត មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ភ្នាល់ជល់មាន់តាមអនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៩ចំ ណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕


សូមបញ្ជាក់ថាករណីល្បែងសុីសងខាងលើនេះក្រោយពេលអង្គភា ពយើងរាយការណ៍ លោក ជា សុផាត អធិការស្រុកកោះអណ្តែត បានឲ្យដឹងថា ចាំលោកឲ្យកំលាំងចុះទៅមើល។


ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!







0 Reviews:

Post a Comment