Saturday, September 10, 2022

ពលរដ្ឋលើកឡើងថា: ទីតាំងលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ១កន្លែងកំពុងបើកលេងយ៉ាងសប្បាយព្រោះសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប.....

អ្នកទស្សនា: Views

 


តាកែវ : ពលរដ្ឋរស់នៅក្នុងក្រុងដូនកែវសំដែងការមិន ពេញចិត្តចំ ពោះទីតាំងមាន់ជល់អនឡាញតាមទូរទស្សន៍០១កន្លែងនៅមិនឆ្ងា យពីសាលាសង្កាត់រកាក្រៅ ប៉ុន្មាន ទេកំពុងតែបើកលេងយ៉ាង  ស ប្បាយចាប់តាំងពីព្រឹករហូតដល់យប់តែពុំមានអជ្ញាធរ ឬ សមត្ ថកិច្ចមូលដ្ឋានធ្វើការបង្ក្រាបឡើយព្រោះនៅជិតសាលា សង្កាត់ពេក ទី តាំងនោះស្ថិតនៅក្នុងទាមកាហ្វេ (ដុង ហេ កាហ្វេ) ក្នុង ភូមិត្រាំ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ល្បែងសុីសងមាន់ជល់អនឡាញតាមទូរទស្សន៍ខាងលើនេះជា កម្ មសិទ្ធិរបស់ យីហោSR88 ដែលកំពង់តែវាយលុក នៅក្នុងទឹកដីទីរួមខេត្ត ដែលជាបេះដូងរបស់ប្រជាជនក្នុងខេត្តតាកែវ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីបើបទល្មើស ល្បែងស៊ីសងនៅចំ កណ្ដាលទីក្រុងទៅហើយ តែអាជ្ញាធរមានសមត្ថកិច្ចបែរជាមិនមានវិធានការទប់ស្កាត់ឬបង្រាបយ៉ាងនេះ។

ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញតាមទូរទស្សន៍ខាង លើនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះល្បែងស៊ី សងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាព លរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ងាកមកមើល លោក ឥន មណ្ឌល អធិការ នៃអធិការដ្ថាននគរបា លក្រុងដូនកែវ ពលរដ្ថាថាទោះបីជាមានសេចក្តីរាយការណ៍យ៉ា ងណាក៏ល្បែងសុីសងខាងលើនេះនៅតែរក្សាការលេងបានយ៉ាងរំភើយ។

ពលរដ្ឋក្នុងក្រុងដូនកែវស្នើកសុំ៖លោក ឈាង ផាន់ណារ៉ា ស្នងកា រដ្ថាននគរបាលខេត្តតាកែវ ជួយចាត់មន្ត្រីជំនាញខេត្តចុះបង្ក្រាបទី តាំងល្បែងសុីសងខាងលើនេះនេះផងនិងគោរពទៅតាមការណែ នាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់










0 Reviews:

Post a Comment