Friday, September 2, 2022

ទីតាំងបើក{មាន់ជល់អនឡាញ}បង្កប់ក្នុងតារ៉ាងបាល់ទះផ្លូវចូលបុរី ML កំពុងដំណើការយ៉ាងរយ៉ាងររលូនស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ!!!

អ្នកទស្សនា: Views


ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោរកំពុងមានការព្រួយបារម្ មណ៍និងរិះគន់យ៉ាងខ្លាំងគណៈពេលវត្តមានទីតាំងបើក{មាន់ ជ ល់អនឡាញ}បង្កប់ក្នុងតារ៉ាងបាល់ទះផ្លូវចូលបុរី ML ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ រាជធានីភ្នំពេញ  អាជ្ញាធរពា ក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរ កំពុងតែអស់ជំនឿលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រោមហេតុផលថា៖ល្បែងសុីសងបើកលេងសេរី បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌដង្កោរ មិនបង្ក្រាបល្បែងស៊ីសងធ្វើអោយមានការរីករាលដាលល្បែងអាបាយមុខទាំងនេះកំពុងធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះគ្នានិងកើតជាហឹង្សារក្នុងគ្រួសារដោយសារតែប្ដីចាញ់ល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោរទាំងមូលបានសំណូមពរលោក ជឹម សុីថា អធិការខណ្ឌដង្កោរ ម្ដងហើយម្ដងទៀត សូមលោកដឹក នាំកម្លាំងក្រោមឱវាទចុះពិនិត្យនិងបង្ក្រាបរាល់បទល្មើសល្បែងស៊ី សងទាំងនេះទាំងនេះផង។

ពលរដ្ឋដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ម ណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋា នផងដែរ»។

ដូច្នេះអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានគួរមានវិធានការបង្ក្រាប!ឲ្យធា នាបាននូវសន្តិសុខ សុវត្ថិភាព ភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ ឋា ភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ៕








0 Reviews:

Post a Comment