ស្វាយរៀង : នេះបើតាមក្រុមឈ្មួញឡានដឹកទំនិញននិងមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញទាំងធំទាំងតូច នៅតែសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ហើយទង្វើទាំនោះជាប្រភពចំណូលរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបា លច្រកបុសមន ផងដែរ។
ប្រភពបន្តថា កាលដែលលោក គង់ ណារិន្ទ ហ៊ានប្រើអំណាច និងតួនាទីប្រមូលលុយតាមរបៀបពុករលួយច្រើនឆ្នាំកន្លងទៅនេះគឺ ប្រហែលជាអាងមានខ្នងបង្អែករឹងមាំហើយមើមើទៅ។
មន្ត្រីនៅច្រកបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំៗដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកនេះសុទ្ធតែមានទំ នាក់ទំនងជាមួយលោក គង់ ណារិន្ទ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការយ៉ាងរលូន។ ឈ្មួញទាំងធំទាំងតូចគ្មានអ្នកណាអា ចរំលងលោក គង់ ណារិន្ទ បានទេ គឺត្រូវបង់លុយតាមការកំណត់របស់លោក គង់ ណារិន្ទ ទាំងអស់ ព្រោះលោក គង់ ណារិន្ទ មានអំណាចខ្លាំងជាងគេក្នុងការបើកបារ៉ាស់ច្រកព្រំដែនឲ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់។
ប្រភពដែលស្និទ្ធនឹងលោក គង់ ណារិន្ទ បានឲ្យដឹងថា បើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក គង់ ណារិន្ទ មិនអាចរក្សាតំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន បានយូរអង្វែងរហូតមកដល់ពេលនេះឡើយ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងយើងមិនអាចសុំការបំភ្លឺ ពីភាគី លោក គង់ ណារិន្ទ បានទេដោយសារមិនមានលេខទំនាក់ទំ នាក់ទំនង ក្រុមការងារសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ ពីភា គី ពាក់ព័ន្ធ រាល់ម៉ោងធ្វើការ។ សូមអរគុណ
0 Reviews:
Post a Comment