Tuesday, December 27, 2022

ល្បែងជល់មាន់តាមអនឡាញ នៅចំណុចក្នុងហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ សង្ស័យជាឆ្នាំងបាយរបស់ លោក អ៊ួច ម៉ៅ.....

អ្នកទស្សនា: Views

 ខេត្តឧត្ដរមានជ័យ ៖ បនល្បែងស៊ីសងជល់មាន់តាមអនឡាញ បានបើកឡើងវិញហើយ ដោយប្រើយុទ្ធសាស្រ្តថ្មីយក(កំព្យូទ័រឫលេដថប)ជំនួសទូរទស្សន៍កញ្ចាក់ សម្រាប់ចាក់បញ្ជាំងនិងចាក់ភ្នាល់ស៊ីសង នៅចំណុចកន្លែងហាងកាហ្វេដើមស្ដៅស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមា នជ័យ ក្នុងនោះលោកអ៊ួច ម៉ៅ អធិការស្រុកត្រពាំងប្រាសាទ បានរក្សា ភាពស្ងៃស្ងាត់ ផ្គើនិងបទបញ្ជារបស់សម្តេចតឹជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។


សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀ តថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំ ណែងទៀតផង ។


មហានជននៅក្នុងឃុំត្រពាំងប្រាសាទ បានលើកឡើងថា មូលហេតុដែល លោក អ៊ួច ម៉ៅ  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោទៀតសោធន៌ សង្ស័យលោកអ៊ួច ម៉ៅ អាចនិងត្រូវថ្នាំសណ្តំ ឬបនល្បែងល្បែងខាងលើនេះ អាចជាឆ្នាំងបាយរបស់ពួកគាត់ទៀតផង ទើបបានជាពួកគាត់ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះនោះ។ពាក់ព័ន្ធនិងករណីខាងលើនេះ ចាំមើលលោកហួត សុធី ស្នងការខេត្តឧត្តរមានជ័យ និងលោកប៉ែន កុសល ចៅហ្វាយខេត្តឧត្តរមានជ័យ ដែលធ្លាប់អួតក្អេងក្អាង ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងខេត្តឧត្តរមានជ័យ នាពេលកន្លងមកហ៊ានបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបបនល្បែងជល់មាន់តាមប្រព័ន្ធអនឡាញខាងលើ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលឬទេ?។




0 Reviews:

Post a Comment