តាកែវ : មហាជនបានសំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញមួយកន្លែងនៅភូមិបែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ កំពុងតែលួចលាក់បង្ក ប់ លេងល្បែងស៊ីសង មាន់ជល់តាមអនឡញ ក្នុងហាងកាហ្វេមួយកន្លែង ខណះពេលដែលអស់លោកអាជ្ញាធរ និង សមត្ថកិច្ចស្រុកត្រាំកក់ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
សូមជម្រាបថា? កាលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ខាត ឲ្យអភិបា លរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែ ងសុី សង គ្រប់ប្រភេទ ទាំងអស់ឧ្យខានតែបាន។ សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតមួយទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុងឃុំសំរោង ស្រុកត្រាំកក់បានលើកឡើងថា មូល ហេតុ ដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកត្រាំកក់បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែ ន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យអាជ្ញាធរនិងសមត្ថកិច្វស្រុកត្រាំកក់ មានភាគហ៊ុនក្នុងនិងទេដឹង? ទើបបានជាអស់លោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះនោះ។
0 Reviews:
Post a Comment