Sunday, February 26, 2023

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រែកប្រសព្វនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

អ្នកទស្សនា: Views


ក្រចេះ÷ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកស្រី សុខ សុផាត អភិបាលរងស្រុកព្រែកប្រសព្វ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វនិងសហការី បាន ចុះសួរសុខទុក្ខ នាំយកអំណោយរបស់អនុសាខាស្រុកនិងសាខាខេត្ត ផ្តល់ជូនដល់គ្រួសារងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន០៣គ្រួ សារ នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ  ខេត្តក្រ ចេះ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ លោកស្រី ក៏ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែ ងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង ដែលមិននឹកស្មានដល់នេះ។

ទន្ទឹមនឹងនោះដែរ លោកស្រី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើង សូមជួយអប់រំកូន ចៅ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្ នាក់ចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ហើយសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើ ងវិញ ។

អំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៤០គក្រ សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ ១០កំប៉ុង តង់១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៦០០. ០០០ រៀល ៕   ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា ទំនាក់ទំនងWhatsApp.Telegram.097 444 88 97.011 83 47 47.097 764 64 67.











0 Reviews:

Post a Comment