Saturday, March 4, 2023

ឯកឧត្ដម វ៉ា ថន អញ្ជេីញជាអធិបតីក្នុងពិធីកាត់ឬសសីមានិងសម្ពោធសមិទ្ធផលនានានៅវត្តឧត្ដមសិដារាម(ហៅវត្តព្រែកតាអាំ).....................

អ្នកទស្សនា: Views

ក្រចេះ÷ ព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣  ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត   អញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមា​​​   និងសម្ពោធសមិទ្ធផលនានានៅវត្តឧត្ដមសិដារាម ហៅវត្តព្រែកតាអាំ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ 

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននៅកៀកបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីនូវឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ងាយរងគ្រោះអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់ខេត្តក្រចេះ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

 សរុប២៨.២៥៥គ្រួសារ ដែលបានចំណាយថវិកាសរុប ១៥៨.១៤៥.៩២៤.០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីក្រីក្រមានផ្ទៃពោះ និងអាយុក្រោម ២ឆ្នាំ ចំនួន  ១០.៧៨០នាក់  ដែលបានចំណាយថវិកាសរុប ៤.៤១៥.០០០.០០០រៀល។ ព្រមទាំងកម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រីក្នុងអំឡុងពេលទឹកជំនន់ និងរងសម្ពាធអតិផរណា។ 

ជាមួយគ្នានេះ ឯកឧត្ដមបានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំបុសលាវ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ.១៩(Civic.19) ដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ។ 

សូមបញ្ជាក់ថា វត្តឧត្ដមសិដារាម ហៅវត្តព្រែកតាអាំ បានប្រារព្ធពិធីកាត់ឫសសីមា និងសម្ពោធព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តដោយបានចំណាយថវិកាសរុប ១៩៩.៥៥៧ដុល្លារ។ 

ក្នុងនោះដែរ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានប្រគេនបច្ច័យចូលបុណ្យចំនួន ៣.០០០.០០០រៀល សម្រាប់កសាងវត្តឧត្ដមសិដារាម និងបានឧបត្ថម្ភប្រជាពលរដ្ឋចូលរួមចំនួន៤៤០នាក់ ក្នុង១នាក់ សារ៉ុងចំនួន១ និងលោកយាយលោកតាចំនួន៦០នាក់ ក្នុង១នាក់ ក្រណាត់ស១ដុំ៕រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងWhatsApp.Telegram.097 444 88 97.011 83 47 47.097 764 64 67



















0 Reviews:

Post a Comment