Tuesday, April 25, 2023

ឯកឧត្ដម ហឿ សុីយ៉ែមនិងឯកឧត្ដម ដួង ពៅ អញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤៧អាណត្តិទី៣ឆ្នាំទី៤របស់ក្រុមប្រឹក្សាខេត្ត.........

អ្នកទស្សនា: Views





ក្រចេះ÷ ព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ ក្រុមប្រឹក្សាខេត្តរៀបចំកិច្ចប្រជុំ​សាមញ្ញ​លេីកទី៤៧​ អាណត្តិ​ទី​៣​ឆ្នាំ​ទី​៤​ របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ ក្រោមអធិបតីភាព​ឯកឧត្តម​ ហឿ​ ស៉ីយ៉ែម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ ដួង ពៅ​ អភិបាល​រង​ខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​។


របៀបវារៈកិច្ចប្រជុំមាន ៖

១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ ឆ្នាំទី៤ របស់ ក្រុមប្រឹក្សាខេត្ត ។

២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ។

៣. បញ្ហាផ្សេងៗ ។ 


ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគួរឲ្យគត់សម្គាល់ និងសូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមយ៉ាងផុលផុសក្នុងពិធីសង្រ្កានឆ្នាំថ្មី និងរក្សាអនាម័យ ដែលស្តែងឲ្យឃើញពីភាពសប្បាយរីករាយរបស់កម្ពុជា ក្រោមដំបូលសន្តិភាព និងគ្មានជំងឺរាលត្បាត និងសូមឲ្យបងប្អូនបន្តរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមទទួលព្រឹត្តិការបើកកីឡាស៊ីហ្គេម នៅពេលខាងមុខនេះ ហើយទន្ទឹមនោះខេត្តក្រចេះយើងក៏បានកិត្តិយសទទួលភ្លើងព្រះអគ្គិជ័យកីឡាផងដែរ។ 


ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្តថានេះជាភ័ពសំណាងខេត្តទទួលបានស្ពានឆ្លងកាត់ទន្លេ១ខែ្ស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនពីរាជរដ្ឋាភិបាល នាពេលថ្មីនេះ ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ទទួលបានផ្លូវតភ្ជាប់ខេត្តនិងឆ្ពោះទៅទីតាំងរម្មណីយដ្ឋានមួយចំនួន ដើម្បីបង្កើនវិស័យសេដ្ឋកិច្ចខេត្ត និងប្រជាជន ក្នុងនោះដែរសូមស្នើឲ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការ សូមពិនិត្យនិងពន្លឿនលើការបើផ្តល់សាច់ប្រាក់ជូនគ្រួសារនិវត្តជន និងគ្រួសារទទួលបានប័ណ្ណសមធម៌ ឲ្យបានគម្លាតនិងមន្ត្ត្រីរាជការស៊ីវិលដែរ៕រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងការផ្សាយ WhatsApp.Telegram.097 444 88 97.011 83 47 47.097 764 64 67













0 Reviews:

Post a Comment