Sunday, October 29, 2023

ល្បែងមាន់ជល់តាមអនឡាញ បង្កប់ក្នុងទីតាំងមួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូនប្រជាពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ជួយត្រួតពិនិត្យទីតាំង នោះផងទាន……..

អ្នកទស្សនា: Views

 




ខេត្តរតនគីរី ៖ ប្រភពពីប្រជាពលរដ្ឋ នៅ ភូមិទូយ ឃុំចាក់ទីង បានបញ្ជាក់ឲ្យដឹងថាមានការលួចលាក់បង្កប់លេងល្បែងស៊ីសង មាន់ជល់ តាមប្រព័ន្ធអនឡញ មួយកន្លែង កំពុងតែដំណើការយ៉ាងរលូន បែរជាអាជ្ញាធរក្នុងមូលដ្ឋាន និង លោក អធិការដ្ឋាននគបាលស្រុកបរកែវផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ 


សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន់តែបាន។ 


សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗ  ទៅលើលោក អធិការដ្ឋាននគរបាលស្រុក បរកែវ  ខេត្តរតនគិរី ថា បណ្ដែតបណ្ដោយ ឲ្យបើកសុីសងមាន់ជល់ តាមអនឡាញ យ៉ាងពពាក់ពពូនបានដោយរលូន និងស្នសុំឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី មេត្តាចាត់វិធានការបង្រ្កាប ទីតាំងបនល្បែងខាងលើនេះផងទាន ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នាពេលកន្លងទៅ។







0 Reviews:

Post a Comment