Saturday, September 6, 2025

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុងនឹងបិទដំណើការជារៀងរហូត ក្រោយឆ្លងកាត់ព្យុះភ្លៀងជាច្រើនសម័យកាលប្រមាណជា៦៦ឆ្នាំមកនេះ

អ្នកទស្សនា: Views

ភ្នំពេញ​៖​ បើមិនមានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ឈ្មោះដើមហៅថាអាកាស យានដ្ឋានអន្តរជាតិពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង ០០:០០ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ ការប្រកាសបិទទ្វារនេះធ្វើឡើងបន្ទាប់ពីកម្ពុជាទទួលបានអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់4F ដែលបានសាងសង់រួចរាល់ដំណាក់កាលទី១ និងបើកឲ្យដំណើរការនៅថ្ងៃទី០៩ កញ្ញាដូចគ្នាដែរ ។ 

ការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) គឺធ្វើឡើងក្រោយពីអាកាសយានដ្ឋានមួ យនេះបានឈរជើងបម្រើការលើផ្នែកអាកាសចរស៊ីវិលអស់រយៈពេល៦៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៥មក ហើយការបិទទ្វារនេះគឺបិទជារៀងរហូតដោយជម្រាបលាទៅកាន់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះ ទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។

 ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំ ឡុងពេលសម័យអាណាព្យាបាលបារាំង។ អាកាសយា នដ្ឋាននេះ បានបើកដំណើរការនៅឆ្នាំ១៩៥៥ លើផ្ទៃដីទំហំ ៣៦៦,៧២ហិកតា ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅជាយរាជធានីភ្នំពេញ ចម្ងាយប្រមាណ ១០គីឡូម៉ែត្រ។នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន សូស៊ីយេតេ កុងសេស្យូនែ ដឺ ឡាអេរ៉ូព័រ ធ្វើការអភិ វឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអា កាសយានដ្ឋានអន្តរជាតិភ្នំពេញ។

 ក្រុមហ៊ុននេះបានដឹកនាំការអភិវឌ្ឍសំខាន់ៗរួមមាន ការសាងសង់ផ្លូវដើរយន្តហោះថ្មី ចំណតយន្តហោះ អាគារស្តុកទំនិញជាដើម។ ដល់ឆ្នាំ២០០២ អាកាសយានដ្ឋាននេះមានការអភិវឌ្ឍបន្ថែម កាន់តែទាក់ទា ញទេសចរ។ដោយហេតុថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ផ្ទៃដីមានលក្ខណៈតូចចង្អៀត ទី តាំងទៀតសោធស្ទើតែស្ថិតចំកណ្តាលរាជធានីភ្នំពេញ និងក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានបច្ចុ ប្បន្ន ពោរពេញទៅដោយសំណង់អគារខ្ពស់ៗ ដែលជាឧបសគ្គដល់សុវត្ថិភាពកិច្ចប្រតិបត្តិការហោះឡើង-ចុះចតអាកាសយានគ្រប់ប្រភេទ និងជុំវិញបរិវេណអាកាស យានដ្ឋាន ក៏ហុំព័ទ្ធដោយសំណង់លំនៅដ្ឋារប ស់ប្រជាពលរដ្ឋជាច្រើនណែនណាន់តាន់តាប់ផងដែរ ដែលជាឧបសគ្គមិនអាចធ្វើការអភិវឌ្ឍពង្រីកបន្ថែមបានស្របតាមផែនការមេនៃអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញលំដាប់4F។ ដើម្បីបំពេញបានតាមតម្រូវការនៃកំណើនជើងហោះហើរ និងកំណើនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណា ចក្រកម្ពុជា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានផ្តល់ការវិនិយោគឲ្យក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ធ្វើការអភិវឌ្ឍសាងសង់ និងគ្រប់គ្រងប្រតិបត្តិការអាកាសយាន្តអន្តរជាតិថ្មីមួយលំដាប់ថ្នាក់4F ឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោ»៕









0 Reviews:

Post a Comment