Thursday, November 16, 2023

ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដមអភិបាលខេត្តស្ដីទី អញ្ជេីញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំទី៥.......

អ្នកទស្សនា: Views


ក្រចេះ
÷ នាព្រឹកថ្ងៃពុធ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្រេង សុភាព  អភិបាលខេត្តស្ដីទី  តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅវត្តចន្ទរង្សីកែង កំពង់ដ  ឋិតឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិ បាលរងស្រុក មេឃុំទាំង៨ ស្មៀន ឃុំ៨នៃស្រុកព្រែកប្រសព្វនិងប្រជាពលរដ្ឋនៅឃុំជ្រោយបន្ទាយចូលរួមប្រមាណ300នាក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។


ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បញ្ជាក់ពីតួនាទីភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងដើម្បីធានាដល់កិច្ចដំណើរការការងាររបស់រដ្ឋបាលខេត្ត-ក្រុង ស្រុក-ខណ្ឌ ប្រកបដោយតម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលបានរៀបចំឱ្យមានក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលជាតំណាងសាធារណជន ជាអ្នកការពារ និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនដីរបស់ខ្លួននិងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋផងដែរ¶

 ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា &rdn news  ទំនាក់ទំនងការផ្សាយ 097 444 88 97.01183 47 47



















0 Reviews:

Post a Comment