ស្ដ្រីខ្លះដែលមានប្ដីជាអ្នកញៀនល្បែង បានលើកឡើងថា គាត់កើតចិត្តក្ដៅក្រហាយឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់ដោយសារតែល្បែងទាំងនេះខណៈប្ដីទៅហូបកាហ្វេ១កែវសោះបែរជាមិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំណាងភ្នាល់ចាក់លុយ មាន់ជល់អនឡាញតាមទូរទស្សន៍នេះ បណ្ដាលឱ្យខាតពេលមិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារទេ។
ជាមួយគ្នានោះអ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេនិងតារាងបាល់។
រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេនិងត្រូវដោះបំណុលទៀតផង។
អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់ គ្នាកើតអារម្មណ៍មួម៉ៅក្រពុលមុខមកផ្ទះ វិញឈ្លោះប្រកែកប្រ ពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់ ស្នងការនគរបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រខាងលើនេះ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែងសុីសងមាន់ជល់អនឡាញ តាមទូរទស្សន៍នេះ មិនខានឡើយ
ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្ស ងសំណាង។ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធា ប់៕
0 Reviews:
Post a Comment